ជួបរឿងឈឺក្បាលជាមួយប្អូនប្រុសច្រើនហើយ ពេលនេះ Golf Pichaya នាំសង្សាទៅផ្អែមល្ហែមនៅសមុទ្រជាមួយក្រុមអូន dogs ម្ដង!! មានរូបភាព

រឿងស្នេហាកំពុងតែដំណើរការទៅយ៉ាងរលូន សម្រាប់អ្នកកំលោះលេងសើចច្រើនម្នាក់នេះគឺលោក Golf Pichaya ជាមួយនិងសង្សាដ៏ស្រស់ស្អាតជនជាតិរ៉ុស្សី Anne ហើយបើអ្នកណាដែរបានតាមដាននិងដឹងថាអ្នកទាំងពីរខ្លួននៅជាប់គ្នាមិនឃ្លាតសោះឡើយ ហើយពេលនេះក៏កំពុងតែធ្វើយូធូបជាមួយគ្នាទៀត ហ្វេនៗក៏អាចមើលឃើញសកម្មភាពគួឲ្យស្រលាញ់ៗជាច្រើនទៀត

 

ជាក់ស្ដែង (21 សីហា 2020) Golf Pichaya បានបង្ហាញរូបភាពស្វីតៗជាមួយហានីនៅឯផាត់តាយ៉ា ព្រមជាមួយនិងក្រុមអូនសុខនទាំងបួន មើលទៅម្យ៉ាងដែរ ទាំងគួឲ្យស្រលាញ់ទាំងស្រស់ស្រាយ ថែមទាំងធ្វើឲ្យហ្វេនៗបានអៀនជំនួសពេលឃើញរូបភាពហើយ រ៉ូមែនទិចដល់ថ្នាក់ស្មានថាថតរូបមុនរៀបការហើយតើ

After Footer (Active) - damrei Mr1 Zone2

រឿងនេះក៏បានធ្វើឲ្យមានបង្អាប់ផងដែរថា ទឹកសមុទ្រប្រហែលជាលែងប្រៃទៀតហើយ ថតរូបលេងៗសោះផ្អែមដល់ថ្នាក់នេះហើយ មិនចង់គិតទេថាបើថតរូបការតើយ៉ាងណាទៅ មិនដឹងជាផ្អែមយ៉ាងណាទេ

អត្ថបទដោយ : នីត្តា