យើងគ្មានប៉ាៗនៅក្បែរដូចគ្នា! អូន Maxwell ជួយអ្នកម៉ាក់មើលថែប្អូនស្រីទាំងអោបទាំងបីឃើញហើយស្រណោះណាស់!! មានវីឌីអូ

ជាវីឌីអូមួយទៀតដែលគួឲ្យស្រលាញ់បំផុតដែលតារាម៉ូដែល Sarah បានបង្ហាញឲ្យឃើញពីសកម្មភាពភាពជាបងប្រុសអូន Maxwell ចាំជួយមើលថែប្អូនស្រីអូន​ Emily ដែលទើបតែនិងបើកភ្នែកមើលភពផែនដីមិនបានប៉ុន្មានខែផង

 

ដោយនៅក្នុងវីឌីអូខាងលើ អូន Maxwell ទាំងគេងអោប និយាយជជែកលេង ហើយបីឡើងមកនៅនិងទ្រូង ព្រមទាំងបំពេរប្អូនស្រីឲ្យបានគេងលង់លក់ ហើយក៏គ្មានការខ្មាស់អៀនចំពោះទង្វើរដែលបានធ្វើឡើយ ទាំងកែវភ្នែកនិងកិរិយាដែលមានចំពោះប្អូនស្រីពោរពេញទៅដោយក្ដីស្រលាញ់និងភាពទន់ភ្លន់

After Footer (Active) - damrei Mr1 Zone2

វីឌីអូនេះពេលដែលខាងហ្វេនៗអ្នកគាំទ្របានឃើញហើយក៏ញញឹមពេញចិត្តចំពោះភាពគួឲ្យស្រលាញ់របស់ពីរនាក់បងប្អូនមួយគូនេះជាច្រើន ហើយក៏ជឿថានៅថ្ងៃអនាគតអូន​ Maxwell និងក្លាយទៅជាបងប្រុសកំពូលសង្ហានិងចិត្តល្អពិតប្រាកដណាស់

អត្ថបទដោយ : នីត្តា