នរណាមិនច្រណែន! តោះទៅមើលរូបភាពស្វីតៗរបស់ Noly និងគូដណ្ដឹងទាំងអស់គ្នា!(មានរូបភាព)

ជាការពិតណាស់ ក្រោយពេលដែលតារាចម្រៀង Original Song លោក Noly សម្រេចចិត្តភ្ជាប់ពាក្យជាមួយគូស្នេហ៍មក ជីវិតស្នេហាលោកកាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយចាប់អារម្មណ៍គ្រប់ៗគ្នា។

ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញរូបភាពជាច្រើនសន្លឹករបស់តារាប្រុសរូបនេះ ជាមួយនិងគូដណ្ដឹង ដោយបង្ហាញពីសកម្មភាពផ្អែមល្ហែម និងស្និតស្នាលគ្នាយ៉ាងខ្លាំងក្នុងរូបថត ដែលអមដោយទេសភាព និងបរិយាកាសក្រោមពន្លឺព្រះអាទិត្យលេច ក្បែរជើងភ្នំ មើលទៅពិតជារ៉ូមែនទិចខ្លាំងណាស់។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាច្រណែនគូស្នេហ៍មួយគូនេះ​ ហើយក៏ពេញចិត្តនិងចាប់អារម្មណ៍លើរូបភាពបែបគូស្នេហ៍របស់តារាប្រុសរូបនេះយ៉ាងខ្លាំងផងដែរ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី