ជាការពិតណាស់ បន្ទាប់ពីតារាសម្ដែងថៃស្រីល្បីឈ្មោះ Namcha រៀបការអស់រយៈពេលជាច្រើនខែមក ជីវិតស្នេហារបស់នាងនិងស្វាមី កាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ និងច្រណែនយ៉ាងខ្លាំងទៀតផង។
ជាក់ស្ដែងថ្មីៗនេះ នៅក្នុងថ្ងៃកំណើតស្វាមីខ្លួន តារាស្រី Namcha បានរៀបចំកម្មវិធីយ៉ាងពិសេសមួយជាមួយគ្នា ដោយញាំអាហារពេលល្ងាចនៅកន្លែងពិសេសមួយ បង្ហាញពីភាពស្និតស្នាល និងដៃកាន់នំខេកជូនស្វាមី មើលទៅពិតជាផ្អែមល្ហែមខ្លាំងណាស់។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត ជំនួយស្វាមីតារាស្រីរូបនេះ ដែលទទួលបាននំខេកដ៏ស្រស់ស្អាតពីភរិយា៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី