ថ្មីៗនេះ មហាជននិងហ្វេនៗជាច្រើនរបស់តារាសម្ដែងថៃស្រីនាង Jakjaan Akhamsiri មានការព្រួយបារម្ភ នៅពេលទទួលដំណឹងថា នាងកំពុងតែសម្រាកព្យាបាល នៅមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាលជង្គង់របស់នាង។
ក្នុងនោះផងដែរ ក្រោយទទួលដំណឹងនេះមិនបានប៉ុន្មាន តារាស្រីរូបនេះក៏បង្ហោះរូបភាព និងសារបង្ហាញពីស្ថានភាពជម្ងឺរបស់នាងយ៉ាងដូច្នេះថា៖
«វះកាត់ជង្គង់រួចហើយ។ ខ្ញុំបានត្រលប់មកផ្ទះវិញហើយ សូមអរគុណចំពោះរាល់ ពាក្យជូនពរ ដែលអ្នកគ្រប់គ្នាបានយកចិត្តទុកដាក់។ វះកាត់ ដោយសុវត្ថិភាព ដែលមានមុខរបួសស្រស់ស្អាត។ ប៉ុន្តែពេលខ្លះនៅតែមានការឈឺចាប់ភ្លាមៗ បន្ទាប់ពីនេះខ្ញុំនឹងសម្របខ្លួនទៅនឹងជីវិត ជាមួយនឹង ការដើរជាមួយនឹងដែកច្រត់ ដែលជាផ្នែកមួយនៃរាងកាយរបស់ខ្ញុំ ក្នុងរយៈពេល ៦សប្តាហ៍ ហើយខ្ញុំនឹងមានភាពឧស្សាហ៍ព្យាយាម ក្នុងការធ្វើការងាររាងកាយ ហើយក៏នឹងបន្តធ្វើបច្ចុប្បន្នភាព រោគសញ្ញា ឲ្យអ្នកទាំងអស់គ្នា ផងដែរ»។
យ៉ាងណាមិញក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនក៏បានធូរស្រាលក្នុងអារម្មណ៍ ហើយនាំគ្នាប្រាប់នាងឲ្យថែសុខភាព និងជូនពរនាងឲ្យឆាប់ជាសះស្បើយផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី