ដល់ពេលវេលាត្រូវសងសឹកវិញហើយ! Aum Patcharapa ត្រូវបានមនុស្សស្និតក្បែរខ្លួនបង្អាប់កណ្ដាល IG រឿងជើងថា……! មានរូបភាព

ខ្លាំងជាងគូប្រដាល់ពិសេសនៅទៀតរវាងអ្នកមើលថែនិង Aum Patcharapa ជាមួយនិងអ្នកមើលថែសាងកេរ្ដិ៍ឈ្មោះបង A supachai ដែលអ្នកទាំងពីរមានសម្ពន័ភាពយ៉ាងជិតស្និតមើលថែគ្នាអស់រយៈពេល 20ឆ្នាំហើយ ថែមទាំងមានសកម្មភាពគួឲ្យស្រលាញ់ៗផ្ញើរជូនហ្វេនៗអ្នកគាំទ្រដើម្បីបង្កើតស្នាមញញឹមជាញឹកញ៉ាប់

 

ដោយមុននេះមិនយូរប៉ុន្មាន Aum និងបង A ព្រមជាមួយក្រុមមិត្តភ័ក្ដបានហោះហើរទៅសម្រាកលំហែនៅកោះរាឆា ក្នុងខេត្តភូកេត ថែមទាំងមានប្រជែងគ្នាបង្អួតសម្រស់គ្មានអ្នកណាចាញ់អ្នកណាឡើយ

After Footer (Active) - damrei Mr1 Zone2

រហូតដល់អ្នកបណ្ដាញសង្គមលួចបង្អាប់ថា បង A ចូលចិត្តដណ្ដើមសម្រស់របស់ Aum ទាំងការថតរូបគូក្នុងឈុតប៊ីគីនី ហើយនិងឈុតទៅដើរលេង ឬការថតវីឌីអូជាមួយក្រុមមិត្តភ័ក្ដ។ រឿងនេះកញ្ញា Aum បានចាត់វីឌីអូសំខាន់របស់បង A ដែលកំពុងតែស្រវ៉េស្រវ៉ាឡើងលើថ្មដើម្បីថតរូបហើយផុសដោយមានឃ្លាថា “នេះមែនទេដែលគេហៅថាស្អាត “បាំងសូរិយេ” បាំងៗៗៗសូមឲ្យថ្ងៃល្ងាចនេះជាថ្ងៃដែលមានក្ដីសុខបំផុតណាចា #ស្រលាញ់ៗៗបង A គ្មានថ្ងៃផ្លាស់ប្ដូរ #ដល់វគ្គរងចាំសម្រេចចិត្ត #កប់សូរិយ៉េ @a_supachai1” រហូតធ្វើឲ្យមានសម្លេងសើចកើតឡើងចំពោះអ្នកគាំទ្រ រួមទាំងអ្នកនៅក្នុងវិស័យសិល្បៈនាំគ្នាចូលទៅ comment បង្អាប់លេងជាច្រើន

 

មើលទៅសង្គ្រាមនៅឯភូកេតបានបញ្ចាប់ហើយ តែជាក់ស្ដែងបង A បានប្រកាសសង្គ្រាមជាថ្មីដោយលួចចូលទៅ comment បង្អាប់ Aum ដែលនាងបានផុសរូបដ៏ស៊ិចស៊ី ខណៈពេលទៅចូលរួមជប់លៀងថ្ងៃខួបកំណើតមហាមិត្តថា “ជើងវែងជាងផ្លូវរថភ្លើងទៅផ្ទះនៅឯខេត្ដទៅទៀត” ចំណែកឯខាង Aum ក៏ប្រញ៉ាប់ចូលទៅឆ្លើយតបភ្លាមៗថា “5555មុំកាមេរ៉ា” 

អត្ថបទដោយ : នីត្តា