ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាចម្រៀងស្រីល្បីឈ្មោះកញ្ញា សុខ ពិសី ដែលបច្ចុប្បន្ននាងទទួលបានការគាំទ្រយ៉ាងខ្លាំង ពិសេសគ្រប់គ្នាឡើងកម្មវិធីធំៗម្ដងៗ តែងតែមានហ្វេនៗមកគាំទ្រជាច្រើនទៀតផង។
ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាពិតជារំភើបចិត្ត នៅពេលស្ដាប់សម្ដីរបស់តារាស្រីរូបនេះ បង្ហាញទៅកាន់ហ្វេនៗ ខណៈពេលដែលហ្វេនៗសុំនាងថតស្ទើរតែរាប់ម៉ោងបន្ទាប់ពីចប់កម្មវិធី ដោយក្នុងនោះនាងនិយាយថា ថ្វីត្បិតតែមានការនឿយហត់បន្តិចក៏ពិតមែន តែនាងមិនអាចទៅចោលពួកគាត់បានទេ រហូតមានអ្នកខ្លះឃើញនាងយំថែមទៀតផង។
ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងសរសើរទំហំក្ដីស្រលាញ់ដែលតារាស្រីរូបនេះ មានចំពោះអ្នកគាំទ្រ មិនចាញ់អ្នកគាំទ្រមានចំពោះខ្លួននោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
@bros_toch_mlណាគេfanគាត់ខ្លះសុំសួរមួយស្រលាញ់គាត់ប៉ុណ្ណាដែល❤️️
អត្ថបទដោយ៖ស៊ីវលី