អីយ៉ា! ក្រោយពេលទាក់ទងគ្នាមួយរយៈ Taew បានពោលពាក្យបែបនេះចេញមកហើយ!

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា មួយរយៈចុងក្រោយនេះ គ្រប់គ្នាតែងតែឃើញ Taew និងគូស្នេហ៍បង្ហាញភាពផ្អែមល្ហែមជាមួយនិងគ្នា ជាពិសេសតែងតែទៅចូលរួមកម្មវិធីផ្សេងៗជាមួយនិងគ្នាធ្វើឲ្យហ្វេនៗឃើញហើយរំភើបចិត្តយ៉ាងខ្លាំង។

មិនត្រឹមតែប៉ុនណោះ ស្រាប់តែថ្មីៗនេះ Taew បានបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយនិងគូស្នេហ៍ នៅពេលដែលអ្នកទាំងពីរទៅចូលរួមកម្មវិធីមង្គលការមួយជាមួយគ្នា ពោលពេញដោយស្នាមញញឹម ហើយក្នុងនោះ Taew បានសរសេរពាក្យមួយឃ្លារយ៉ាងខ្លីថា៖

«សុភមង្គលរបស់ខ្ញុំ»

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើប នៅពេលឃើញ Taew បញ្ចេញអារម្មណ៍ពិតទៅកាន់គូស្នេហ៍ក្រោយបែបនេះ ដែលនេះបង្ហាញថាស្នេហានេះពិតជាច្បាស់លាស់ និងមានភាពរឹងមាំ ហើយក៏អាចមានដំណឹងល្អឆាប់ៗដែរមើលទៅ៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី