លួចខូចចិត្តតិចៗ! Auan Rangsit បង្អួតសម្រស់កូនប្រុសក្នុងវ័យ 2 ខែតែកាន់តែធំកាន់តែស្រស់សង្ហាព្រោះមុខកាត់ទៅរក…..! មានរូបភាព

ក្លាយទៅជាសំណព្វចិត្តរបស់បណ្ដាហ្វេនៗអ្នកគាំទ្រជាពិសេសអ្នកម៉ាក់ៗ អ្នកស្រលាញ់ក្មេងរួចជាស្រេចហើយសម្រាប់អូន Sarang កូនប្រុសរបស់តារារូបសង្ហាគឺលោក Auan Rangsit និងភរិយាជនជាតិកូរ៉េ Mango 

 

ថែមទាំងពេលជាក់ស្ដែងលោកប៉ាកំពូលសង្ហាក៏បានឆ្លៀតឪកាសល្អក្នុងការគម្រប់ខួប 2ខែ របស់អូន Sarang បានពាំនាំយករូបភាពដ៏គួឲ្យស្រលាញ់របស់ក្មេងតូចមកបង្ហាញដល់បងៗបានឃើញតាមរយៈ IG ឈ្មោះ @auan_rangsit ព្រមទាំងមានសេសេរឃ្លាប្រាប់ពីការរីកលូតលាស់របស់អូនតូចជារឿយៗ “អាយុ 2ខែជាមួយនិងទម្ងន់ 5.6 គីឡូ @roha_oppa”

After Footer (Active) - damrei Mr1 Zone2

ហើយរឿងនេះមិនមែនមានត្រឹមតែភាពគួឲ្យស្រលាញ់និងក្រសែបិក់ប៉ក់របស់អូន Sarang នោះទេ តែនៅទាក់ទាញ់ការពេញចិត្តពេញថ្លើមពីបណ្ដារបងស្រីៗចង់ផ្អៀងប្រទេសទៅហើយ តែគ្រប់គ្នាៗ comment ចូលមកនិយាយរឿងតែមួយដូចគ្នានោះគឺ មុខអូន Sarang ស្ទើរតែដូចម៉ាក់ៗ ហើយ

អត្ថបទដោយ : នីត្តា