នេះបានចំជាអ្នកសួរមែន!! Sarah ឆ្លើយតបយ៉ាងលម្អិតចំពោះសំណួរចាក់ដោតថា ចង់មានកូនទី3-4 ទៀតដែរទេ!! មានរូបភាព

ទទួលបានកម្លាំងចិត្តពីអ្នកគាំទ្រអ្នកបណ្ដាញសង្គមផ្សេងមិនស្ទើរទេសម្រាប់អ្នកម៉ាក់ Sarah ព្រោះតាំងតែមានប្រធានបទរិះគន់រឿងកូនប្រុសច្បងមក សាម៉ីខ្លួនក៏ស្ទើរតែមិនបានចេញមកផ្ដល់ពត៌មាននៃជីវិតរស់នៅយ៉ាងណានោះទេ ដើម្បីកុំឲ្យហ្វេនៗនឹក

 

ដោយជាក់ស្ដែង នៅពេលល្ងាចថ្ងៃទី 25 សីហា 2020 Sarah បានឆ្លៀតឪកាសល្អ បើក Space នៅក្នុង IG story @sarahcasinghini ដើម្បីឲ្យគ្រប់គ្នាចូលមកជជែលនិយាយលេងព្រមទាំងសួរនូវសំណួរដែលមាននៅក្នុងចិត្ត នៅក្រោមរូបភាពគួឲ្យស្រលាញ់ៗស្ទាយអ្នកម៉ាក់កូនខ្ចី “កូនស្ងាត់ហើយ មកនិយាយគ្នាលេង”

After Footer (Active) - damrei Mr1 Zone2

ដោយរឿងនេះមិនមែនមានតែហ្វេនៗចូលមក comment សួររឿងផ្សេងៗនោះទេ តែនៅមានសួរសំនួរដែលកប់នៅក្នុងចិត្តដូចជា រឿងអាការៈម៉ាម៉ាសោកសៅ, សភាពផ្លូវចិត្ត, វិធីចិញ្ចឹមកូន, ហើយនិងឪកាសក្នុងការមានកូនបន្ដទៀត ជាដើម

 

តែសារភាគច្រើនក៏មានការផ្ដល់កម្លាំងចិត្តល្អៗច្រើន ជូនដល់នាង Sarah ក៏មិនភ្លេចនិងការឆ្លើយតបគ្រប់សារដោយពាក្យថា “អគុណ” ព្រោះគ្រប់កំលាំងចិត្តដែលបានផ្ញើរមកសំខាន់សម្រាប់នាងខ្លាំងណាស់ ហើយពេលនេះសភាពផ្លូវចិត្តរបស់នាង ថ្វីត្បិតតែមានសភាពសោកសៅខ្លះ តែក៏ចាត់ទុកថាល្អប្រសើរជាងមុនច្រើនហើយ

អត្ថបទដោយ​ : នីត្តា