អនាគតអ្នកម៉ាក់ Sririta ភរិយាស្អាតរបស់អ្នកជំនួញម៉ឺនលាន ដែលព្រហ្មលិខិតបាននាំអ្នកទាំងពីរឲ្យបានជួបគ្នាហើយពេលនេះថែមទាំងមានទាយាទតូចម្នាក់ទៀតផងដែរ មុននេះមានបើកបង្ហាញរូបអេកូកូនដំបូង ថែមទាំងមានការបង្អាប់លេងថាវែងដូចអ្នកណាទៀតផង

ជាក់ស្ដែងអ្នកម៉ាក់ស្អាត បានផុសវីឌីអូខ្លីទ្រពោះញញឹមសប្បាយចិត្ត មានប្រាប់ទៀតថា “ពោះតូចៗចេញមកហើយចា សប្បាយចិត្តណាស់” ហើយមិត្តៗអ្នកសិល្បៈ បណ្ដារម៉ាក់ៗរួមការងារបានហែរគ្នាចូលទៅ comment ជាច្រើន
Aff នៅប្រាប់ថា , “អ្នកម៉ាក់ស្អាតណាស់”Jui Rataya ថា “ស្អាតខ្លាំងណាស់”, Pookluk ថា “គួឲ្យស្រលាញ់” , Mannarumas ថា “មកហើយៗៗ” ជាដើម
អត្ថបទដោយ : នីត្តា







