ជាការពិតណាស់ ថ្វីត្បិតែក្រោយពេលដែលតារាសម្ដែងថៃល្បីឈ្មោះលោក Push Puttichai និងតារាសម្ដែងស្រី Jooy Warattaya មិនទាន់មានកូនក៏ពិតមែន តែងាកទៅមើលចំណងស្នេហ៍ប្ដីប្រពន្ធមួយគូនេះ ហាក់បីដូចជាមិនប្រែប្រួលនោះទេ ពោលគឺនៅតែស្រលាញ់គ្នាស្អិតរមួតខ្លាំងដដែល។
ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញអ្នកទាំងពីរ បានទៅលេងនៅសួនផ្កាមួយកន្លែងក្នុងខេត្តឈៀងម៉ៃ ហើយអ្នកទាំងពីរបានថតរូបយ៉ាងផ្អែមល្ហែមជាមួយគ្នា ជាមួយទេសភាពព្រៃភ្នំ អមជាមួយនិងផ្កាដ៏ស្រស់ស្អាត ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយចាប់អារម្មណ៍ខ្លាំងណាស់។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ គ្រប់គ្នាក៏កាន់តែសរសើរចំណងស្នេហ៍ប្ដីប្រពន្ធមួយគូនេះ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រលាញ់គ្នាខ្លាំងឡើងៗ ធ្វើឲ្យគ្រប់គ្នាច្រណែនខ្លាំងណាស់៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី