Teangkwa Jiraporn អតិតភរិយារបស់លោក Episin Passin ប្រែក្លាយខ្លួនទៅជា Tom (ប្រុស) ព្រោះតែធ្វើដើម្បី….! មានរូបភាព

Teangkwa បានប្រាប់ពត៌មានថាត្រលប់មករស់នៅជាមួយនិងលោក Episin Passin ដែលត្រូវជាអតីតស្វាមី គឺដើម្បីកូនក្នុងឋានៈជាប៉ាម៉ាក់ព្រមទាំងប្រាប់ពីឋានៈខ្លួនឯងថាពេលនេះគឺជា Tom 

 

ក្រោយពីមានរូបភាពនៃការត្រលប់មករស់នៅផ្ទះជាមួយនិងអតីតស្វាមី Episin បានធ្វើឲ្យគ្រប់គ្នាចូលរួមសម្ដែងការត្រេកអរសម្រាប់ការសាងស្នេហាជាថ្មីរបស់អ្នកទាំងពីរ តែជាក់ស្ដែងដើម្បីកុំឲ្យមានការយល់ច្រលំ​ Teangkwa បានផុសសារនៅក្នុង IG ដោយបានប្រាប់ថាយើងទាំងពីរនាក់ស្ថិតក្នុងឋានៈជាប៉ាម៉ាក់របស់កូនប្រុស ជាមិត្តស្លាប់រស់ជាមួយគ្នាទៅហើយ ព្រមទាំងបញ្ចាក់ទៀតថាពេលនេះខ្លួនបានក្លាយទៅជានារីរូបសង្ហាទៅហើយ

After Footer (Active) - damrei Mr1 Zone2

“សូមធ្វើការអធិប្បាយណាបាត ថាហេតុអ្វីបានជាអាចនៅជាមួយគ្នាបាន ហេតុអ្វីបែកគ្នាហើយត្រូវចែកផ្លូវដើររៀងខ្លួន ក៏ដោយសារតែយើងរាប់គ្នាជាមិត្តល្អចំពោះគ្នាតាំងពីដំបូងមកហើយ ក្ដីស្រលាញ់ដែលយើងមានចំពោះគ្នាតាំងតែពីពេលចាប់ផ្ដើមរហូតមកដល់ពេលនេះក៏មានច្រើនលើសលប់ហើយដែរ ក្នុងឋានៈជាមិត្តទទួលស្គាល់ពាក្យថាមិត្តតាមការកំណត់ចា 555គាត់គឺជាចំណែកមួយនៅក្នុងជីវិតរបស់ខ្ញុំទៅហើយ”

គាត់គឺជាមិត្ត បង ឪពុក ហើយក៏ជាឪពុករបស់កូន មានអ្វីក៏និយាយគ្នាបានគ្រប់រឿង ព្រោះតែគាត់គឺជាមនុស្សក្នុងគ្រួសារចា បញ្ហាត្រង់ថាអ្នកដទៃគិតតែខ្លួនឯងទាំងអស់និងគឺវាខុស ហើយបើមកអង្គុយអធិប្បាយឲ្យអ្នកគ្រប់គ្នាយល់វាពិបាកណាចា សរុបសេចក្ដីមករាល់ថ្ងៃនេះនៅដើម្បីកូន ខ្ញុំក៏គ្មានបញ្ហា តែបើថ្ងៃណាមួយបងគាត់ទៅបាត់ខ្ញុំច្បាស់ជាលំបាក 555 ដូចដែលប្រាប់ចឹងថាខ្ញុំក្លាយទៅជា Tom  ទៅហើយ”

ហើយចាប់ពីពេល Teangkwa ប្រាប់ពីឋានៈរបស់ខ្លួនថាជា Tom ទើបមានអ្នកចូលទៅមើលក្នុង IG របស់នាងជាច្រើនហើយក៏ឃើញថាពិតជានារីរូបសង្ហាមែន

អត្ថបទដោយ​ : នីត្តា