ជាការពិតណាស់ ថ្មីៗនេះមហាជននិងហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល នៅពេលឃើញតារាចម្រៀងស្រីល្បីឈ្មោះ Bitoey បង្ហោះរូបភាពគូជាមួយនិងស្វាមីយ៉ាងផ្អែមល្ហែម ហើយក្នុងនោះគ្រប់គ្នាក៏ទទួលបានព័ត៌មានមួយដែរថា តារាស្រីរូបនេះកំពុងតែមានផ្ទៃពោះផងដែរ ក្រោយសម្រាលកូនដំបូងខ្លួនបាន២ខែ។
តែយ៉ាងណាមិញ ក្រោយពេលមានព័ត៌មានបែបនេះលេចលឺចេញទៅមិនបានប៉ុន្មានផង Bitoey ក៏បានចេញមុនបដិសេធថានាងមិនមានផ្ទៃពោះនោះទេ ដោយនាងបានសរសេរថា៖
«ខ្ញុំមិនមានផ្ទៃពោះទេ គ្រាន់តែឡើងគីឡូ នៅពេលចុងក្រោយនេះប៉ុណ្ណោះ»
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនក៏អស់ចម្ងល់ ហើយងាកមកសរសើរសម្រស់អ្នកម្ដាយសម័យថ្មីមួយនេះពិតជាស្រស់ស្អាតខ្លាំង ក្រោយសម្រាលកូនរួច៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី