Marina Sadanun បង្ហាញពីអារម្មណ៍ពិតរបស់ខ្លួនពីជីវិតដែលរស់នៅដោយមានការប្រៀបធៀបជាមួយបងស្រីនិងរឿងបងថ្លៃ….! មានរូបភាព

ជាអ្នកតារាម្នាក់ទៀតដែលបានធំធាត់ក្នុងវិស័យសិល្បៈបន្ទិចម្ដងៗសម្រាប់កញ្ញា Marina ក្នុងការដើរលើវិថីសិល្បៈមកប្រមាណជា 10ឆ្នាំ ហើយមួយរយៈក្រោយមកនេះស្នាដៃរបស់នាងមានការចាប់អារម្មណ៍ខ្លាំងនិងលេចធ្លោរជាងមុន ហើយក៏បានក្លាយជាសំណព្វចិត្តរបស់អ្នកគាំទ្រជាច្រើនទៀតបន្ទាប់ពីនាងសម្ដែងរឿងភាគ “លាក់ស្រមោលស្នេហ៍” ដើរតួជាបងប្អូនភ្លោះស្រីប្រុស ចាប់តាំងពីនិងមកក៏មានអ្នកតាមដាននាងកើនឡើងជាច្រើន

 

ហើយពេលថ្មីៗនេះនាងក៏កំពុងតែមានការងារសម្ដែងថ្មីខាង  CHANGE 2561 ផងដែរ ពេលនេះនាងកំពុងតែមានការចាប់អារម្មណ៍និងមានអ្នកស្គាល់ច្រើន ចំណែកឯងខាង sanook.com ក៏សុំឪកាសធ្វើការសម្ភាសន៍ទាក់ទងនិងការងារនិងរឿងផ្សេងៗរួមទាំងពណ៌មានទាក់ទងនិងលួចមានចិត្តឲ្យបងថ្ងៃផងដែរ

តើយ៉ាងវិញទើបមករួមការងារជាមួយខាង change បាន?

“ចាប់ផ្ដើមពី Pee Chod គាត់ឃើញស្នាដៃនៃកាសម្ដែងរឿងមុនរបស់ខ្ញុំ ទើបបកគាត់បបួលមករួមការងារជាមួយគាត់ ហើយនៅពេលដែលខ្ញុំបានឃើញបា៉រូ៉ូលរឿងក៏ធ្វើឲ្យខ្ញុំចាប់អារម្មណ៍ខ្លាំង នៅក្នុងរឿងថ្មីនេះពេលដែលខ្ញុំអានយល់ថាមានការពិបាកច្រើនមិនធម្មតាទេព្រោះយើងត្រូវផ្លាស់ប្ដូរផ្នត់គំនិតការគិតយ៉ាងឲ្យសមទៅនិងតួដែលយើងសម្ដែង”

ហើយថ្មីៗមានពត៌មានថាយើងលួចមានចិត្តឲ្យបងថ្លៃ?

“មែនហើយនៅក្នុងបណ្ដាញសង្គមទោះអ្នកនិយាយអ្វីសរសេរអ្វីក៏បាន ទោះបីជាខ្ញុំមិនទាន់មានសង្សាក្ដីក៏ខ្ញុំនិងមិនធ្វើបែបល្ងង់ខ្លៅបែបនិងទេ (សើច) វាខុសទាំងស្រុង វាមិនដូចជាសង្សាមិត្តភ័ក្ដទេ តែនេះស្វាមីបងស្រី ថែមទាំងបងគាត់មានកូនហើយទៀតផង វាលើសពីអ្វីដែលអាចទៅរួចទេដឹង នៅពេលដែលឃើញពត៌មានចេញមកក៏គាំង (ចងចិញ្ចើម) ស្អីចេះ? ខ្ញុំឆ្ងល់ត្រង់ថា មកពីណាចង់ដឹងឬសគល់ ឬមួយក៏មានរូបភាពឬក៏មានសកម្មភាពណាមួយដែលបង្ហាញទៅហើយធ្វើឲ្យគ្រប់មានអារម្មណ៍បែបនិង តើវាយ៉ាងម៉េចវិញ ហើយនៅពេលដែលខ្ញុំត្រលប់ទៅរកមើលរឿងចាស់ៗវាមិនមានអ្វីទេ ទើបខ្ញុំក៏ប្រលែងវាទៅ ខ្ញុំហើយនិងបងថ្លៃយើងស្និតគ្នាធម្មតា ស្និតគ្នាមកជាយូរហើយ”

 

នៅពេលមានរឿងកើតឡើងតើបង Margie និងបងថ្លៃយល់យ៉ាងម៉េចដែរ?

“គាត់ខាងអ្នកធម្មតាមិនខ្វល់ បង Margie គាត់ខលមកហើយសើចខ្លាំងណាស់ព្រោះតែនៅក្នុងពត៌មានគេសរសេរថាភរិយាបានត្រឹមតែអង្គុយខូចចិត្ត យំ ហើយខ្ញុំក៏បែបអូយ! បង Margie និងហីអង្គុយយំ ខូចចិត្ត វាមិនមែន (សើច) នាំគ្នាសើចចង់រឹងពោះហើយ បងថ្លៃគាត់ក៏សើច ចង់ប្រាប់ថាយើងស្និតគ្នាមែន តែយើងមិនមានអ្វីលើសលស់ទេ យើងជាប្អូនមិនបានទៅគិតរឿងអីបែបនិងទេ  ហើយបងថ្លៃគាត់អាយុច្រើនជាងខ្ញុំដល់ទៅ 10 ឆ្នាំជាង បើអាយុប្រហែលៗគ្នាស្និតនិងគ្នាអាចគិតអីផ្សេងតែនេះយើងក្មេងយើងត្រូវមានការគោរពចា”

តើមានអ្នកយកយើងទៅប្រៀបធៀបនិងបងស្រីដែរទេ?

“មាន ច្បាស់ជាមានហើយ ព្រោះតែយើងជាបងប្អូននិងគ្នាហើយក៏ជាមនុស្សស្រីដូចគ្នា ជាតារាសម្ដែងដូចគ្នាទៀត មួយវិញទៀតលេងរឿងនៅប៉ុស្ដិ៍ជាមួយគ្នាទៀត ការប្រៀបធៀបវាជារឿងធម្មតាទៅហើយ ពេលនៅក្មេងៗយើងក៏មានអារម្មណ៍ថាហេតុអ្វីចាំបាច់ប្រៀបធៀបបើយើងទាំងពីរជាមនុស្សផ្សេងគ្នានិង ហើយបង Margie សម្ដែងរឿងមកជាច្រើនរឿងហើយមុននិងខ្ញុំបានសម្ដែងដំបូង (សើច) តែអ្វីដែលគេ comment ទាក់ទងនិងការសម្ដែងរឿងវាជាការពិតខ្ញុំក៏យកមកកែប្រែ អវិឌ្ឍន៍បន្ថែម បើតាមភាពស្មោះត្រង់ទៅ នៅពេលដែលបង Margie គាត់ចូលសម្ដែងដំបូង គ្រប់គ្នាក៏យកទៅប្រៀបធៀបជាមួយម៉ាក់ ហើយដល់ដែលខ្ញុំចូលប្រលូកដែរក៏យកទៅប្រៀបធៀបនិងបងស្រី ខ្ញុំក៏យល់សម្លឹងឃើញថាជារឿងធម្មតា”

 

ត្រូវយកទៅប្រៀបធៀបចឹងមានលួចតូចចិត្តដែលទេ?

“មិនតូចចិត្តទេ ក្រែងចិត្តៗពេលដំបូងៗ អារម្មណ៍ឆ្លល់ថាហេតុអ្វីហៅឈ្មោះយើងហើយត្រូវបន្ដដោយពាក្យថា ប្អូនស្រី Margie ហេតុអ្វី Margie Rasri តែដល់ Marina ទៅជាប្អូនស្រី Margie (សើច) ខ្ញុំក៏មាននាមត្រកូល តែពេលនេះធម្មតាហើយ គ្រាន់តែយើងត្រូវពិសោធន៍ខ្លួនឯងដោយការធ្វើការឲ្យល្អជាងទៅអង្គុយតូចចិត្តនាំឲ្យខាតពេលវេលាធ្វើអី”

អត្ថបទដោយ​ : នីត្តា