បងៗនៅថៃចាំទទួលអូនផង! Auan Rangsit បានធ្វើឲ្យហ្វេនៗនៅប្រទេសថៃភ្ញាក់ផ្អើលព្រោះតែកំពុងលើកទាំងគ្រួសារត្រលប់ទៅវីញដើម្បីស្វាគមន៍ដល់កូនប្រុស! មានរូបភាព

Auan Rangsit បានផុសរូបនៅលើយន្ដហោះ ព្រមគ្នាជាមួយនិងភរិយា និងអ៊ុំជាពិសេសកូនប្រុសជាទីស្រលាញ់គឺអូន Roha ទៅទាំងគ្រួសារធ្វើដំណើរត្រលប់ទៅប្រទេសថៃ រីករាយស្វាគមន៍ក្នុងការមកកាន់ទឹកដីប្រទេសថៃជាលើកដំបូងចា

 

ក្រោយពីអ្នកកំលោះ Auan Rangsit ត្រូវធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូង ដើម្បីទៅមើលថែភរិយាជនជាតិកូរ៉េខាងត្បូង Mango ដែលបានសម្រាលកូនប្រុសដំបូងហើយ ហើយក៏បានដាក់ឈ្មោះថា Roha 

ក្នុងពេលថ្មីៗនេះ (29 សីហា 2020) Auan Rangsit បានផុសរូបភាពរួមជាមួយនិងគ្រួសារម៉ាក់ប៉ាកូននៅឯព្រលានយន្ដហោះ មុននិងហោះហើរមកកាន់ប្រទេសថៃ ព្រមទាំងមានអមដោយឃ្លាថា  “Let’s go thailand”  ហើយខាងភរិយាស្រីស្អាត ក៏បានផុសរូបភាពនៅលើយន្ដហោះ ហើយប្រាប់ថា “Going to thailand”

វ៉ាវៗៗ! រីករាយស្វាគមន៍ក្នុងការវិលត្រលប់មកផ្ទះវិញណាចាលោកប៉ា​ Rangsit ហើយក៏ស្វាគមន៍អូន Roha  ដែលបានធ្វើដំណើរមកកាន់ផ្ទះទីពីរជាលើកដំបូងផងដែរ

អត្ថបទដោយ : នីត្តា