នៅក្នុងបេះដូងកំលោះ Alex Teeradetch ថ្វីត្បិតតែនៅមាន​ឯកាតិចៗញឹកញាប់ក្ដីតែនៅមិនទាន់ត្រៀមខ្លួនសម្រាប់…! មានវីឌីអូ

បាត់មុខបាត់មាត់ឡើងយូរព្រោះតែជាប់រវល់ថតរឿង 7ថ្ងៃពេញ តែជាក់ស្ដែងក៏បានជួបកំលោះរូបសង្ហា Alex នៅក្នុងកម្មវិធី Mass coffee ទើបត្រូវតែទៅសួររឿងឈានមុខនៃជីវិតក្នុងពេលនេះខ្លះៗ

 

រួមទាំងរឿងបេះដូងព្រោះគ្រប់គ្នាសង្ស័យថាពេលនេះសាម៉ីខ្លួនក៏នៅទំនេរយូរដែលហើយតើព្រមនិងទទួលស្នេហ៍ថ្មីហើយឬនៅ

“ពេលនេះត្រូវថតរឿងភាគ 2រឿង ក្រោយពីឈប់កូវីដ-19 យ៉ាងយូរ ទើបពេលនេះត្រូវញាប់ដៃញាប់ជើងធ្វើការបន្ទិច ធ្វើការ 7ថ្ងៃពេញតែម្ដង មិនបានចេញទៅណាទេក្រៅពីកន្លែងថតរឿង តែមានចន្លោះខ្លះដែរដែលបានចេញទៅជួបមិត្តភ័ក្ដ មិត្តក្រៅវិស័យសិល្បៈ មិត្តក្រុមផ្សេងៗ គឺថាត្រូវតែបែងចែកពេលវេលា ហើយគ្រប់គ្នាក៏យល់ថាយើងត្រូវផ្ដល់ពេលវេលាច្រើនសម្រាប់ការថតរឿងមុន”

 

“តាមពិតទៅរឿងកម្មវិធីក៏ថយចុះដែរបាត ដូចដែលខ្ញុំដែលខ្ញុំប្រាប់ គឺខ្ញុំចង់ផ្ដល់ពេលទាំងអស់ទៅលើការថតរឿងសិន ដោយសារស្ថានការណ៍ និងអ្វីផ្សេងៗទៀតជាច្រើន តែក៏មានមកជាបន្ដបន្ទាប់សម្រាប់កម្មវិធី ទាំងនៅបាងកក ទាំងនៅតាមខេត្ត តែពេលខ្លះក៏ត្រូវបដិសេធន៍ដូចគ្នា បើសួរថាសោកស្ដាយទេ អើ….ក៏បានខ្លះស្ដាយខ្លះ ព្រោះតែវគ្គផ្សេងៗវាមកជាន់គ្នារហូត”

រឿងឯកាក៏មានខ្លះបាត ក៏នៅមានមិត្តៗ មានគ្រួសារនៅក្បែរៗ គឺបើគិតមែនទែនទៅ គឺគ្មានពេលវេលាបានឯកាទេ ដូចថ្ងៃបណ្ដែតក្រថូងមិនមានណាត់មានជួបអ្នកណាទេ ព្រោះតាមធម្មតាក៏មិនដែរទៅបណ្ដែតអ្វីនោះទេ”

“ប្រសិនបើបើកចិត្តសារថ្មីចំពោះស្នេហា អើ..ខ្ញុំក៏មិនបានបិទអ្វីស្រាប់ហើយ តែវាគ្មានពេលគិតច្រើនជាង ហើយក៏គ្មានអ្នកណាចូលមកទៀត នៅជាមួយបង Great (សើច) យកពិតប្រាកដ ខ្ញុំមានអារម្មណ៍ថាខ្ញុំធំហើយ ទើបខ្ញុំចង់ផ្ដោតអារម្មណ៍ទៅលើខ្លួនឯងច្រើនជាង សម្រាប់រឿងនោះប្រហែលជាវាមិនទាន់ដល់ពេល ម៉្យាងទៀតខ្ញុំក៏ជាមនុស្សម្នាក់ដែលមិនរត់រកស្នេហាស្រាប់ហើយ ពេលមកក៏មកដោយខ្លួនឯង មិនដែលហ៊ានចូលទៅរកអ្នកណាមុនទេ ហើយក៏មិនធ្លាប់គិតថាចូលទៅញ៉ែហើយស្រលាញ់គ្នាទេ អានេះមិនមែនបានន័យថាត្រូវឲ្យម្ខាងទៀតចូលមកញ៉ែណា មិនមែនបែបនេះទេ គឺថាបើគេស្រលាញ់ឈរស្ងៀមក៏ស្រលាញ់ (សើច)ខ្ញុំមិនមែនជាមនុស្សដែលស្វះស្វែងរកមនុស្សស្រីឬសង្សាអីនោះទេ”

“រឿងសាងគ្រួសារគឺថាមានបំណងចង់សាងមករហូតហើយ គ្រាន់តែពេលនេះចង់គិតរឿងជីវិតរបស់ខ្លួនឯងសិនល្អជាង ជាពិសេសខាងអ្នកផ្ទះរបស់ខ្ញុំគាត់ក៏មិនបានបង្ខំអ្វីដែរ លោកប៉ាអ្នកម៉ាក់គាត់ធម្មតាៗណាស់ មិនបានដាក់សម្ពាធន៍ គ្រាន់តែគាត់ឃើញថាយើងមានក្ដីសុខគាត់ក៏មានក្ដីសុខ ពេលណាក៏ពេលនិងទៅ”

អត្ថបទដោយ : នីត្តា