ដោយសារតែមានការរិះគន់ខ្លាំងទើបធ្វើឲ្យ Poo Praya បាត់មុខមាត់យូរហើយត្រលប់មកលើកនេះមិនដឹងថា…..! មានរូបភាព

Poo Praya មានសកម្មភាពក្នុង IG ហើយ ក្រោយពីបាត់មុខបាត់មាត់អស់ពេលជាយូរ បន្ទាប់ពីជួបការរិះគន់ដែលនាងមិនបានចេញមកបង្ហាញការយល់ឃើញរឿងនយោបាយ ហើយបើក comment សម្រាប់តែមិត្តភ័ក្ដដែលស្និតស្នាលប៉ុណ្ណោះ

 

បាត់មុខឡើង 3សប្ដាហ៍សម្រាប់តារាស្រី Poo Praya ដោយសារតែនាងជួបរឿងរិះគន់មានអ្នកស្រែកទាមទារឲ្យនាងចេញមុខនិយាយរឿងនយោបាយ ព្រោះតែនាងជា ឯកអគ្គរដ្ឋទូតសុឆន្ទៈផ្នែកជនភៀសខ្លួនរបស់ UNHCR តែសាម៉ីខ្លួនជ្រើសរើសសុំមិនទាក់ទងរឿងនយោបាយ រហូតដល់មានការរិះគន់គ្រប់ជ្រុងរហូតដល់សាម៉ីខ្លួនត្រូវបិត comment ហើយមិនផុសរូបអ្វីទាំងអស់តាំងតែពីថ្ងៃទី 9 តុលា 2020 មក

ក្នុងពេលថ្មីៗមកនេះ (30 សីហា 2020) Poo Praya បានត្រលប់មកមានសកម្មភាពជាថ្មីឡើងវិញនៅក្នុង Instagram របស់ម្ដងទៀត ដោយមានការផុសរូបព្រមជាមួយនិង IG story តែនៅមានបិត comment ហើយអ្នកដែលអាចឃើញបានមានតែមិត្តភ័ក្ដ ហើយនិងអ្នកដែលស្រលាញ់ប៉ុណ្ណោះ “It took some time to be able to get up and post again. I’ve limited my screen time and decided to turn off comments and DMs except for friends and loved ones. Live in the present moment, live it for you and your purpose. Know your truth and don’t dim that light. live with compassion, endless kindness, forgiveness and most importantly humility.”

អត្ថបទដោយ​ : នីត្តា