ធ្វើឲ្យហ្វេនៗត្រូវចំហរភ្នែកចំពោះសម្រស់ដ៏ស្រស់ស្អាតទៀតហើយ សម្រាប់តារាសម្ដែងស្រី Bella Ranee ព្រោះថាទោះបីជាត្រូវស្លៀកឈុតថៃប៉ុន្មានរយឈុតទៀតក៏នាងនៅតែអាចទទួលបានទាំងអស់និង

យ៉ាងជាក់ស្ដែងនៅយប់រាត្រីកន្លងមកនេះ (31 សីហា 2020) Bella Ranee ត្រូវបានប្រែកាយទៅជានាងណុប៉ាម៉ា ដោយមានការគ្រងឈុតថៃ Vilasluck ព្រមទាំងគ្រឿងប្រដាប់ផ្សេងៗ មកចូលរួមក្នុងកម្មវិធីបណ្ដែតក្រថូង 2020 “ICONSIAM CHAO PRHAYA RIVER OF ETERNAL PROSPERITY” រៀបចំដោយ ដំណើរកំសាន្ដប្រចាំប្រទេសថៃ រួមជាមួយ Icon sayam
កម្មវិធីនេះក្រៅពីភាពស្រស់ស្អាតរបស់ Bella ដែលបានសង្កត់ចិត្តរបស់អ្នកចូលរួមក្នុងកម្មវិធីហើយ ចំណែកតម្លៃគ្រឿងឈុតនៅលើខ្លួននាងក៏ធ្វើឲ្យអ្នកគាំទ្រ លួចស្លុតចិត្តដូចគ្នា ព្រោះឮមកថា គ្រឿងប្រដាប់នៅលើខ្លួនរបស់នាងមានតម្លៃដល់ទៅ 20លានបាត ព្រោះតែធ្វើពីមាសសុទ្ធ ហើយគ្រាន់តែម្គុដនៅលើក្បាលរបស់នាងនិងមានតម្លៃទៅដល់ 18 លានបាតទៅហើយ
អត្ថបទដោយ : នីត្តា













