តួឯកស្រីឆ្នាស់ចិត្តអាក្រក់យ៉ាង Ice Apitsada ត្រូវអ្នកគាំទ្រចាប់បានថាហេតុអ្វីចាំបាច់ផុសរូបកុហកថាខ្លួនគេងទាំងដែលការពិតនាងទៅ…..! មានរូបភាព
នាំគ្នាឆ្ងល់និងតារាស្រីតួឆ្នាស់យ៉ាង Ice Apitsada ដែលត្រូវអ្នកបណ្ដាញសង្គមតាមទាន់ជាន់កែងក្រោយពីនាងបានផុសរូបបិតម៉ាស់មុខថាត្រៀមខ្លួនចូលគេងនៅក្នុង IG story នៅយប់ថ្ងៃ Halloween តែក្រោយមកមិនយូរប៉ុន្មាននាងបែរជាផុសរូបកំពុងតែនៅជប់លៀងក្នុងកម្មវិធីប្រលែងខ្មោចយ៉ាងសប្បាយរីករាយទៅវិញ

បន្ទាប់ពីមានអ្នកបណ្ដាញសង្គមមួយចំនួនចូលមក comment សួរថា “ហេតុអ្វីចាំបាច់កុហកថាចូលគេងហ្ន!! មួយសន្ទុះក្រោយក៏ផុសរូបនៅក្នុងកម្មវិធី Halloween ខ្លាចអ្នកណាតាមទៅដែរទេដឹងនិង” ឬ “Apitsada នាងអាចបែងរូបបាននៅថ្ងៃ Halloween/ រូបមួយដូចជាត្រៀមគេង រូបកាយមួយទៀតតែងមុខខ្មោចម៉ាអស់ដៃ នេះជាការកុហកច្បាស់ណាស់ សាកសមនិងថ្ងៃប្រលែងខ្មោចមែនហ្ន #ការពិតមានតែម្យ៉ាង” ហើយបិតគូទដោយ comment “ហាឃើញពីយប់អ្នកនាង Ice Apitsada លាងមុខបិតម៉ាស់ចូលគេង ហើយចុះមិចបានមកតែងមុខខ្មោចវិញចឹង ហើយតែងតាំងពីរពេលណា ឆ្ងល់ណាស់555″

ចំណែងខាង Ice Apitsada ក៏មិនបានប្រលែងឲ្យសំនួរទាំងអស់នេះនៅចាក់ដោតយូរ ដោយនាងប្រញាប់ចូលទៅ comment ឆ្លើយតបឲ្យអស់សង្ស័យភ្លាមៗថា “នេះជារូបថ្ងៃមុន មិនមែនពីយប់មិញទេ” ជាចំលើយបំបាត់ការសង្ស័យអស់គ្មានសល់តែម្ដងហើយ
អត្ថបទដោយ : នីត្តា











