ពិធីករថៃម្នាក់នេះ DJ Matoom ត្រូវអ្នកគាំទ្រជាន់ពន្លិកងើបក្បាលមិនរួចបន្ទាប់ពីខ្លួនតែងខ្លួនជាខ្មោចបណ្ដាញសង្គមដោយមានអត្ថន័យថា….! មានរូបភាព

ដាក់មួយចាស់ដៃតែម្ដងហើយសម្រាប់ DJ Matoom ដែលបានតែងខ្លួនទទួលស្វាគមន៍ថ្ងៃ Halloween ដោយការតែងមុខមានស្នាមរបួសរូបឡូហ្គូបណ្ដាញសង្គមផ្សេងៗមានទាំង facebook Instagram Twitter Keyboard cumputer ថែមទាំងយកខ្សែទៅរុំកផងដែរ ដូចជាចង់ឲ្យអត្ថន័យថាខ្លួនជាខ្មោចដែលត្រូវបណ្ដាញសង្គមធ្វើបាបតាមរយៈពាក្យសម្ដី ព្រមទាំងមានឃ្លាអមប្រកបជាមួយថា “How i die ? : Social network #Halloween2020” ធ្វើឲ្យតារាៗល្បីត្រូវចូលទៅ comment ចុចឡាយថាពិតជាអស្ចារ្យណាស់

 

តែរឿងនេះបែរជាមានការរិះគន់កើតឡើងជាច្រើន នៅពេលខាងអ្នកលេងបណ្ដាញសង្គមមើលឃើញថា DJ Matoom អាចល្បីបានមករាល់ថ្ងៃនិងក៏ដោយសារតែការថតជាវិឌីអូជេររិះគន់គេដូចគ្នា មានទាំងយករូបភាពរបស់ DJ Matoom មកផុសរួមជាមួយនិងឃ្លាងមួយចំនួនថា “ចង់ថាខ្លួនឯងត្រូវគេធ្វើបាបដោយពាក្យសម្ដីតាមរយៈបណ្ដាញសង្គមមែន” នៅក្នុងយល់ឃើញថាសាម៉ីខ្លួនក៏ធ្លាប់ជេរមើលងាយគេប្រើពាក្យអសុរោះជាច្រើនមិនធម្មតា មិនត្រឹមតែប៉ុណ្ណោះក៏នៅមានយកវីឌីអូរបស់​ DJ Matoom ដែលធ្លាប់ផុសមើលងាយជែរថាអ្នកដទៃទៀតផង

After Footer (Active) - damrei Mr1 Zone2

 

ទាំងនេះនៅមានអ្នកបណ្ដាញសង្គមតបទៀតថា “មិនមែនចង់ DJ Matoom ធ្វើយុទ្ធនាការចំពោះរឿងនេះទេណា តែចង់ប្រាប់ថា DJ Matoom ត្រូវតែធ្វើចិត្តទទួលស្គាល់ការពិតថាគេក៏ធ្លាប់ត្រូវទទួលរកការរិះគន់មិនការមើលងាយតាមរយៈពាក្យសម្ដីនេះដូចគ្នា នេះអ្នកគួតែគិតសិនមុននិងមកបញ្ចេញមតិការយល់ឃើញចំពោះរឿងនេះ បើមិនដូច្នេះអ្នកនិងជាប់ពាក់ពទ្ធ័រឿងនេះរហូតទៅ” ហើយនៅមានអ្នកផ្សេងៗទៀតដែលយល់ឃើញដូច្នោះ

អត្ថបទដោយ : នីត្តា