ជាការពិតណាស់ បើគិតមកទល់និងពេលនេះតារាសម្ដែងថៃស្រីល្បីឈ្មោះ Taew Natapohn និងគូស្នេហ៍ លោក Pranai មានទំនាក់ទំនងស្នេហាជាមួយនិងគ្នាអស់រយៈពេលជាច្រើនខែមកហើយ ហើយគ្រប់គ្នាក៏បានឃើញអ្នកទាំងពីរឧស្សាហ៍បង្ហោះរូបភាពផ្អែមល្ហែមជាមួយនិងគ្នាជាញឹកញាប់ផងដែរ។
យ៉ាងណាមិញស្រាប់តែថ្មីៗនេះ Taew ទើបតែបង្ហោះរូបភាពជាមួយនិងគូស្នេហ៍សារជាថ្មីម្ដងទៀត ហើយលើកនេះ នាងបានបញ្ចេញសារយ៉ាងគួរឲ្យចាប់អារម្មណ៍មួយថា គូស្នេហ៍របស់នាងនៅតែមានអារម្មណ៍អៀនចំពោះនាង នៅពេលឈរក្បែរនាង។
ក្នុងនោះនាងបានសរសេរថា៖ «ហេតុអ្វីបានជាអ្នកនៅតែអៀនទៀត»
ក្រោយពេលឃើញបែបនេះ មិនថាហ្វេនៗនោះទេ សូម្បីតែមិត្តភក្ដិតារាស្រីរូបនេះជាច្រើន ក៏នាំគ្នាចូលទៅបញ្ចេញមតិលេងសើចជាមួយនិងនាងជាច្រើនផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី