ញាក់សាច់! តោះ! ទៅដឹងតម្លៃមកុដដែល Bella គ្រងចូលរួមកម្មវិធីថ្ងៃមុនទាំងអស់គ្នា!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងថៃស្រីល្បីឈ្មោះ Bella Ranee ដែលបច្ចុប្បន្ននេះ នាងមានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយតែងតែបង្ហាញវត្តមានក្នុងកម្មវិធីធំៗជាច្រើនទៀតផង។

ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញនាង​ ទៅចូលរួមក្នុងកម្មវិធី ICONSIAM CHAO PRHAYA RIVER OF ETERNAL PROSPERITY បានដើរបង្ហាញម៉ូតឈុតប្រពៃណីថៃ ដ៏ល្អប្រណីត រួមលម្អជាមួយ គ្រឿងអលង្ការមាស មួយឈុតយ៉ាងស្រស់ស្អាត ដែលកម្មវិធីនេះរៀបចំឡើងដោយ អាជ្ញាធរទេសចរណ៍ថៃ និង ICONSIAM ផ្ទាល់តែម្ដង។

ក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំង គឺមកុដដែលពាក់នៅលើក្បាលតារាស្រីរូបនេះ មានតម្លៃរហូតដល់ ៥៧៩,៤២១ ដុល្លារ ឯណោះ ព្រោះមកុដនេះធ្វើអំពីមាសសុទ្ធ ហើយវាពិតជាសក្ដិសមឥខ្ចោះនៅពេលពាក់លើក្បាលកំពូលតារាស្រីរូបនេះ៕

After Footer (Active) - damrei Mr1 Zone2

តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី