អាយុទើបតែឈានក្បាលចូលលេខ 4 ជាផ្លូវការហើយសម្រាប់អ្នកម៉ាក់ស្អាតយ៉ាង Aff Taksaorn សម្រាប់ថ្ងៃកំណើតឆ្នាំនេះដែលអាចនិយាយបានថាមហាពិសេសពិតៗ ក្រៅពីប្អូនស្រីជាទីស្រលាញ់យ៉ាង Jui Rataya បានជូនកាដូយ៉ាងពិសេសនៅថ្ងៃកំណើតជារូបគំនូរទឹកជាទឹកដៃបូកផ្សំនិងទឹកចិត្តក្ដីស្រលាញ់ក្នុងការប្រគល់ជូនបងស្រី

ជាក់ស្ដែងនៅមានសកម្មភាពគួឲ្យរំភើបចិត្តជាមួយនិងការ surprise ពិសេសពីតារាសម្ដែងនៅក្នុងដួងចិត្តរបស់ Aff Taksaorn យ៉ាងបង Palmy ដែលបានមកច្រៀងចម្រៀងរីករាយថ្ងៃកំណើតឲ្យនាងនៅក្នុងកម្មវិធី 3Zap ថែមទាំងមានការអោបផ្ដល់កំលាំងចិត្ត ធ្វើឲ្យសាម៉ីខ្លួនជ្រួលជ្រាបនូវក្ដីស្រលាញ់ជាខ្លាំងដល់ថ្នាក់ទឹកភ្នែកហូរជ្រែកថ្ពាល់ព្រមទាំងមាន caption បញ្ជាក់ថា
“ស្រលាញ់បំផុត @palmy.ig នេះជាកាដូ surprise បំផុតនៅក្នុងឆ្នាំនេះ ទឹកភ្នែកហូរជាច្រើនសារ ច្រៀងចំរៀងបង Palmy នៅជាមួយភ្លេងរបស់បងមករហូតទាំងសុខទាំងទុក្ខ តែឆ្នាំនេះបានជប់លៀងឆ្លងថ្ងៃកំណើត (ចំថ្ងៃមែនទែន) ជាមួយបង Palmy សូមអគុណបង Palmy ហើយក៏សូមអគុណNid Oraphanណាចា @polyplus_jad_hai”
ហើយ Aff នៅបានសរសេរពីពាក្យសម្ដីរបស់ Palmy ដែលនិយាយជាមួយនាង រឿងនេះអាចនិយាយបានថាធ្វើឲ្យត្រជាក់របស់នាងបិតលែងចង់ស្ដាប់អ្វីផ្សេងទៀតហើយ
“ថ្ងៃកំណើតក្រៅពីបង Palmy ច្រៀងចម្រៀងឲ្យហើយ នៅមានប្រាប់ថាស្រលាញ់និងផ្ដល់កំលាំងចិត្ត ចាប់ដៃbហើយនិយាយថា “Aff បាត មនុស្សល្អក៏នៅតែជាមនុស្សល្អ Aff ជាភាពស្រស់ស្អាតនៅលើលោកនេះ មានភាពរឹងមុំានៅក្នុងភាពទន់ភ្លន់….ក្រោយពីនិងបង Palmy នៅមាននិយាយបន្ដ តែទទួលស្គាល់ថាត្រចៀកលែងឮអ្វីទៀតហើយ ដូចត្រចៀកបិតទៅទាំងអស់តែម្ដងចា
នៅថ្ងៃនិងមានឪកាសបានប្រាប់បង Palmy ថាបង Palmy ប្រហែលជាមិនដឹងខ្លួនទេថា (ភ្លេង) បង Palmy នៅក្នុងជីវិត bគ្រប់រស់ជាតិជីវិត ហើយនិង Orapee ក៏ដូចគ្នា ដំបូងពេលចាប់ផ្ដើមថតរឿងសូមកើតថ្មីដើម្បីក្បែរអូន Aff ធ្វើកិច្ចការងារផ្ទះហើយគិតថាខ្លាជដាក់អារម្មណ៍មិនចូលសាច់រឿង គិតដល់ការទន្ទឹងរង់ចាំមនុស្សជាទីស្រលាញ់ជិត 20ឆ្នាំ វាត្រូវនឹកដល់ថ្នាក់ណា ជីវិតពិតរបស់ Aff វាឆ្ងាយពីពាក្យថាសោកសៅឯការខ្លាំងណាស់ ខ្លាចធ្វើមិនបានរហូតដល់ពេលបានស្ដាប់បទ (នឹក)ក្រោយមក Aff ក៏យល់ពីអារម្មណ៍របស់ Orapee ហើយនិងការនឹករលឹកបង្កប់នៅក្នុង Orapee មករហូតក្នុងការសម្ដែង អគុណចម្រៀងរបស់បងធ្វើឲ្យ Aff បានយល់ពីអារម្មណ៍របស់អ្នកដទៃ ជាពិសេស Orapee តួរឿងដែល Aff ស្រលាញ់បំផុតចា”
អត្ថបទដោយ : នីត្តា













