កប់! Pepper និង អនាគតភរិយា នាំគ្នាចាក់ក្បាច់ក្នុងរូបថត Pre-wedding គ្មាននរណាដូច!(មានរូបភាព)

ជាការពិតណាស់ ក្រោយពេលដែលតារាចម្រៀងប្រុស លោក Pepper UHT បានលត់ជង្គង់សុំមិត្តស្រីរបស់ខ្លួនរៀបការមក ហ្វេនៗជាច្រើនកាន់តែឃើញអ្នកទាំងពីរបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា ហើយក៏កំពុងតែរងចាំថ្ងៃមង្គលអ្នកទាំងពីរផងដែរ។

យ៉ាងណាមិញថ្មីៗនេះ លោកបានធ្វើឲ្យគ្រប់គ្នាកាន់តែអារម្មណ៍នៅពេលឃើញរូបភាព Pre-wedding របស់តារាចម្រៀងប្រុសរូបនេះនិងអនាគតភរិយា ជាមួយនិងការថតរូបយ៉ាងប្លែកខុសពីគូស្នេហ៍ដទៃ ដោយក្នុងនោះលោកនិងអនាគតភរិយាបាននាំគ្នាពត់ខ្លួនប្រាណ ពីលើគ្នា និងបង្ហាញស្នាមថើប មើលទៅពិតជាអស្ចារ្យខ្លាំងណាស់។

After Footer (Active) - damrei Mr1 Zone2

តាមរយៈរូបភាព Pre-wedding នេះ បានធ្វើឲ្យគ្រប់គ្នាលាន់មាត់សរសើរតារាប្រុសរូបនេះ និងអនាគតភរិយា ពិតជាបុិនប្រសប់និងរកស្ទាយ៍ថតរូបប្លែកៗ មើលទៅមិនច្រឡំគេទាល់តែសោះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី