ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលដែលតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង សួស វីហ្សា សម្រាលកូនស្រីដំបូងរបស់ខ្លួនរួចមក ជីវិតគ្រួសារអ្នកនាងកាន់តែមានសុភមង្គលខ្លាំងឡើងៗ ធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ខ្លាំងណាស់។
ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញរូបភាពជាច្រើនសន្លឹករបស់អ្នកនាង និងស្វាមី ថតជុំគ្នាជាមួយនិងកូនស្រីរបស់ខ្លួន ដោយបង្ហាញកាយវិការ Cute Cute មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ ហើយនេះក៏បង្ហាញពីសុភមង្គលក្នុងគ្រួសារតារាចម្រៀងស្រីរូបនេះក្រោយសម្រាលកូនជិតមួយខែផងដែរ។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនេះ ក៏ធ្វើឲ្យគ្រប់គ្នាកាន់តែលួចច្រណែន ពីក្ដីសុខនិងសុភមង្គលក្នុងគ្រួសារតារាស្រីរូបនេះ ក្រោយសម្រាលកូនដំបូងផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី