អីយ៉ា! ខួបស្នេហា ៧ឆ្នាំ គង់ សុជាតិ និងស្វាមី បង្ហោះរូបភាពស្នេហាបែបស្រុកស្រែយ៉ាងទាក់ទាញ!(មានរូបភាព)

ជាការពិតណាស់ លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ គឺជាគូស្វាមីភរិយា ដែលមានអាជីពជាពិធីករដូចគ្នា ហើយតែងតែបង្ហាញពីភាពផ្អែមល្ហែមក្នុងគ្រួសារអ្នកទាំងពីរ ឲ្យមហាជននិងហ្វេនៗជាច្រើនបានឃើញ ធ្វើឲ្យគ្រប់គ្នាច្រណែនយ៉ាងខ្លាំងទៀតផង។

ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញរូបភាពជាច្រើនសន្លឹករបស់ប្ដីប្រពន្ធមួយគូនេះ ថតបង្ហាញសកម្មភាពផ្អែមល្ហែម ជាស្នេហាបែបស្រុកស្រែ ដើម្បីអបអរខួបស្នេហាគម្រប់៧ឆ្នាំរបស់អ្នកទាំងពីរ មើលពិតជាស្រស់ស្អាត ត្រជាក់ភ្នែក ធ្វើឲ្យគ្រប់គ្នាឃើញហើយ បញ្ចេញមតិពេញចិត្តជាច្រើន។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនេះ​ ក៏អាចបញ្ជាក់ឲ្យឃើញថា ស្នេហារបស់អ្នកទាំងពីរ នៅតែផ្អែមល្ហែមខ្លាំង មិនចាញ់កាលពីមុននោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី