ជាការពិតណាស់ សព្វថ្ងៃនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Sririta Jensen កំពុងតែពរពោះកូននៅក្នុងផ្ទៃ ហើយនាងក៏កំពុងតែធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ ជាមួយនិងស្ទាយ៍រៀបចំខ្លួនខណៈមានផ្ទៃពោះរបស់នាង។
ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបាននាងបង្ហោះរូបភាព ក្នុងដំណើរកំសាន្តទៅកាន់តំបន់មាត់សមុទ្រ ជាមួយនិងការបង្ហាញខ្លួនក្នុងឈុតប៊ីគីនីយ៉ាងស្រស់សុិចសុី ធ្វើឲ្យគ្រប់គ្នាឃើញហើយ លាន់មាត់សរសើរពីសម្រស់នាងគ្រប់ៗគ្នាតែម្ដង។
មិនត្រឹមតែប៉ុនណោះ គ្រប់គ្នាក៏សរសើរតារាស្រីរូបនេះ ពិតជាពូកែតុបតែងខ្លួន មិនថាកំពុងមានផ្ទៃពោះយ៉ាងណា ក៏មើលទៅស្រស់ស្អាតខ្លាំងផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី