ចេញលទ្ធផលហើយ! Korn Narongdej បង្ហាញរូបកូននៅក្នុងពោះរបស់ Sririta Jensen ព្រមទាំងបង្អាប់កូនថាមុខដូច….! មានរូបភាព

ប្រកៀកគ្នាជាក្រមុំកំលោះមិនទាន់បានប៉ុន្មានផងក៏ប្រកាសថាមានដំណឹងល្អហើយហ្វេនៗបានរំភើបចិត្តជាមួយសម្រាប់ស្វាមីភរិយាអ្នកធុរកិច្ច Korn Narongdej និងអ្នកម៉ាក់ជាតារាសម្ដែង Sririta Jensen ដោយខណៈពេលនេះខាងស្រីកំពុងពរពោះកូនដំបូងជាការស្រេចហើយ ថែមទាំងលោកប៉ាអ្នកម៉ាក់រៀបចំទទួលរួចរាល់

 

ជាក់ស្ដែង ខាងប្រុសបានបង្ហាញរូបអេកូកូនដំបូងនៅក្នុង Instagram ឈ្មោះ @kornnarongdej ជារូបដែលអូនតូចកំពុងតែរើទៅរើមកនៅក្នុងផ្ទៃរបស់អ្នកម៉ាក់ ដោយសារតែភាពរីកចំរើននៃបចេ្ចកវិទ្យាថ្មីទើបអាចមើលឃើញមុខកូនបានច្បាស់ដូចជាការនិមិ្មតិចឹង ថែមទាំងគយឲ្យខ្នាញ់បំផុត ព្រោះតែអូនតូចនៅបែរមកចុបមាត់ដាក់ទៀតផង

After Footer (Active) - damrei Mr1 Zone2

ហើយខាងលោកប៉ា Korn Narongdej បានបង្ហាញរូបខាងលើព្រមជាមួយឃ្លាថា “តើអ្វីទៅជាការចុបមាត់ដាក់ប៉ាម៉ាក់” រឿងនេះបានធ្វើឲ្យមិត្តភ័ក្ដបងប្អូនទាំងអស់ និងអ្នកគាំទ្រផងដែរនាំគ្នាចូលមកសម្ដែងការត្រេកអរជាមួយលោកប៉ាអ្នកម៉ាក់ថ្មីជាច្រើន

អត្ថបទដោយ : នីត្តា