ចេះអៀនពេទ្យទៀត ! ទីបំផុត Matthew ព្រឹក្សាជាមួយគ្រូពេទ្យរឿងកូនទី 3 ហើយតែត្រូវក្រហមមុខពេល Lydia សួរថាចូលចិត្តរឿង 18+ ……! មានវីឌីអូ

Matthew ប្រឹក្សាជាមួយលោកគ្រូពេទ្យរឿងត្រៀមយកកូនទី 3 នៅក្នុងវ័យ 42ឆ្នាំតើនៅមានឪកាសដែរឬទេ ចំណែកខាង Lydia ជាភរិយាស្អាតសើចខ្លាំងនៅពេលត្រូវអង្គុយចាប់ពេលវេលាស្វាមីក្នុងការប្រមូលទឹកកាម

 

អាចនិយាយបានថាជាគូស្វាមីភរិយាក្នុងវិស័យសិល្បៈដែលមានអារម្មណ៍ល្អណាស់សម្រាប់គ្រួសាររបស់ Matthew- Lydia ដោយនៅពេលនេះជីវិតរបស់លោកប៉ាអ្នកម៉ាក់ពោរពេញទៅដោយក្ដីសុខក្នុងការចិញ្ចឹមបីបាច់មើលថែកូនៗទាំងពីរ តែមើលទៅដូចជាខាងលោកប៉ា នៅចង់បានកូនទី 3ម្នាក់ទៀតព្រោះតែមិនថាចេញកម្មវិធីអ្វីទេតែងតែមើលឃើញលោកប៉ានិយាយរឿងនិងរហូត

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងនៅក្នុងកម្មវិធី  DAILY DEANES EP.25  ក្នុងវគ្គ Spermies and Babies កូនអូដតូចរបស់ប៉ា ទាំងពីរនាក់បានចាប់ដៃគ្នាទៅពិភាក្សាជាមួយលោកពេទ្យក្នុងរឿងប្រមូលពងបង្ករកំណើតរបស់ Lydia និងប្រមូលយកទឹកកាមរបស់ Matthew ក្រែងនៅថ្ងៃអនាគតប្តូរចិត្តចង់បានកូនទីបី ហើយ  EP. នេះហើយដែលធ្វើឲ្យអ្នកគ្រប់គ្នាព្រមទាំងប្រពន្ធជាទីស្រលាញ់សើចឡើងចង់ហូរទឹកភ្នែកហើយក្នុងវិធីប្រមូលយកមេជីវិតរបស់ Matthew ព្រោះតែសាម៉ីខ្លួនសុំជ្រើសរើសវិធីមើលរឿងក្ដៅសាច់របស់កូរ៉េនោះអី

អត្ថបទដោយ : នីត្តា