Nadech មិនឲ្យរបូតឪកាសទៅមើលសង្សាស្អាត Yaya ចូលរួមប្រគុំតន្រ្ដី Peck Palitchoke អោបទាំងបាច់ផ្កាយក្សទៅជាមួយក្នុងគោលបំណងផ្ដល់កំលាំងចិត្ត

ជាគូស្នេហ៍ផ្អែមល្ហែមលើសឧបមានៅក្នុងវិស័យសិល្បៈសម្រាប់ Nadech- Yaya ឲ្យតែមានពេលវេលាត្រូវគ្នាពេលណាតែងតែឃើញទាំងពីរនាក់បណ្ដើរគ្នាបង្កើតកិច្ចការផ្សេងៗមានទាំងទៅដើរលេងនៅសមុទ្រ នៅញាុំអាហារពេលល្ងាចឬទៅធ្វើបុណ្យជាដើម
ក្រៅពីធ្វើដំណើរកំសាន្ដហើយ នៅមានសកម្មភាពផ្ដល់កំលាំងចិត្តឲ្យគ្នាទៅវិញទៅមករហូត ដូចជារូបភាពជាក់ស្ដែងនេះចឹង Yaya បានទៅចូលរួមក្នុងកម្មវិធីប្រគុំតន្ដ្រី Peck Palitchoke អាចនិយាយបានថាទាំងរាំទាំងច្រៀងល្អស្រស់ស្អាតគ្មានអាក់ ហើយក៏ប្រាកដចិត្តដែលថាប្រគុំតន្ដ្រីទាំងមូល Nadech ធ្វើមិនដឹងមិនខ្វល់មិនបានទេចា

ពីរូបភាពដែលហ្វេនៗអ្នកគាំទ្របានប្រមូល Nadech អង្គុយញញឹមថ្ពាល់ប៉ោងជាកំលាំងចិត្តដល់គូស្នេហ៍រហូតហើយជាពិសេសកាន់តែស្រែកខ្លាំងនោះគឺ Nadech អោបបាច់ផ្កាយក្សជូនដល់អូន Yaya ទៀតផង ឡើងខាងស្រីមុខក្រហមអស់ មិនដឹងថាត្រូវអៀនឬត្រូវត្រេកអរទេបើខាងប្រុសមិនឃ្លាតសោះបែបនេះ
អត្ថបទដោយ : នីត្តា










