កាន់តែមានកូនកាន់តែផ្អែមល្ហែមលើសដើមសម្រាប់គ្រួសាររបស់ Pok Phatsakorn ជាមួយនិងភរិយា Margie Rasri និងកូនភ្លោះទាំងពីរនៅជាប់ខ្លួនជានិច្ចជាពិសេសតែងតែកន្ដៀតកូនទៅដើរលេងសមុទ្ររហូត

ដូចជាដំណើរកំសាន្ដជាក់ស្ដែងនេះចឹង Pok-Margie នាំកូនៗទៅលេងសមុទ្រនៅកោះក្របី ទេសភាពស្អាតៗ ក្នុងថ្ងៃសម្រាកលំហែរបែបសប្បាយៗ ជាមួយនិងរូបម៉ាក់ប៉ាដ៏សែនកក់ក្ដៅ គ្រប់គ្នាញញឹមមានក្ដីសុខលើកលែងតែកូនប្រុសអូន Mika ដល់ថ្នាក់ម៉ាក់ៗបង្អាប់ថា “ញញឹមបន្ទិចទៅកូន Mika”
ហើយមកអាប់ដេត (update) ភាពរ៉ូមែនទិចរបស់គូ Pok-Margie ដែលកំពុងតែផ្អែមឡើងរាល់ថ្ងៃ ជាពិសេសដំណើរកំសាន្ដលើកនេះបានផុសរូបដើរកាន់ដៃគ្នានៅមាត់សមុទ្រ ថែមទាំងមានបង្អួតខ្នងខាងក្រោយយ៉ាងស៊ិចស៊ីទៀតផង ដោយខាងព្រះស្វាមីសរសេរឃ្លាថា “Partner 4 life ទោះមានកូនហើយក៏នៅអាចរ៉ូមែនទិចបានណា!! ps: dont forget to go check out our latest episode of #PokMargie ontherun”
អត្ថបទដោយ : នីត្តា













