Chompoo Araya ដើរចាប់ដៃកូនប្រុស Shayfa-Phayu ក្នុងឈុតប៊ីគីនីមហាស៊ិចស៊ីគ្រប់គ្នាចាប់អារម្មណ៍ត្រង់…..! មានវីឌីអូ
ដាក់បានដាក់ហើយសម្រាប់អ្នកម៉ាក់ Chompoo Araya ព្រោះតែមួយរយៈនេះម៉ាក់ស៊ិចស៊ីមែនទែន អាចនិយាយបានថាទៅសមុទ្រពេលណាធ្វើឲ្យទឹកសមុទ្រពុះគញ្ជ្រួលពេលនិង ហើយមើលទៅដូចជាអូសកូនៗទាំងពីរនៅសម្រាកលំហែលទៀតហើយ

អាចឃើញបានតាមរយៈមិត្តសម្លាញ់ Ploy Chawaporn ដ៏គួឲ្យស្រលាញ់ចាំជួយថតរូបថតវីឌីអូឲ្យម៉ាក់ៗរហូត ដូចជាវីឌីអូនេះចឹងនាងបានផុសក្នុង Instagram ព្រមទាំងមានឃ្លាអមជាមួយថា “Too Cute To មើលម្នាក់ឯង @chomismaterialgirl #chavarecord”
ម៉ាក់ Chompoo ស្ថិតក្នុងឈុតហែលទឹកយ៉ាងស៊ិចស៊ី ចង្គេះជើងដៃវែងៗ ចង់បានន័យថាទោះបីបែរមុខបែរខ្នងក៏នៅតែស៊ិចស៊ីគ្រប់មុំតែម្ដង ធ្វើឲ្យទឹកសមុទ្រពុះកញ្ជ្រួលអស់ហើយ នៅពេលដែរអ្នកម៉ាក់ Chompoo ដើរដឹកដៃកូនប្រុសទាំងពីរ នៅមាត់សមុទ្រ តែដូចជាមិនច្បាស់ថាត្រូវចាប់អារម្មណ៍ចំនុចណាល្អទេ ព្រោះម៉ាក់ៗក៏ hot កូនៗក៏កំប្លែងគួឲ្យខ្នាញ់
អត្ថបទដោយ : នីត្តា














