សុផា លីនដា ស្ងប់ស្ងាត់នឹងកើបលុយពីមុខរបបមួយ តែមិនព្រមប្រលែងដៃពីសិល្បៈទៀត

ពិធីការនី និងជាតារាបង្ហាញម៉ូតដែលមានសម្រស់ស្រស់ស្អាត កេរ្តិ៍ឈ្មោះល្បីល្បាញលំដាប់តារាជួរមុខនោះ កញ្ញាសុផាលីដា មួយរយៈចុងក្រោយនេះហាក់បាត់មុខពីវិស័យសិល្បៈធ្វើអោយអ្នកគាំទ្រមានការងឿងឆ្ងល់មិនតិចទេ។

បើតាមមិត្តសិល្បៈដែលជិតស្និតនិងអ្នកនាងបានបង្ហើបថា ការបាត់មុខពីសិល្បៈរបស់សុផាលីដា ដោយសារតែអ្នកនាងកំពុងមមាញឹកក្នុងមុខជំនួញជាច្រើន ជាពិសេសជោគជ័យយ៉ាងខ្លាំងហើយកំពុងកើបលុយពីអាជីវកម្មម្ហូបអាហារឈ្មោះហាងខ្ទះពុះ ដែលកំពុងតែពេញនិយមខ្លាំងណាស់សំរាប់យុវ័យនិងទទួលបានការគាំទ្រយ៉ាងច្រើនស្ទើតែគ្មានកន្លែងអង្គុយជារៀងរាល់ថ្ងៃនៅម្តុំសាលាវ៉ាន់ដារ ។

ប្រភពដដែលបានបន្តរថា តារាសម្តែអ សុផា លីដា មិនបានបោះបង់សិល្បៈចោលនោះទេ តែអ្នកនាងផ្អាកបន្តិចសិនដោយចង់ពង្រឹងមុខជំនួញផ្ទាល់ខ្លួនអោយកាន់តែរឹងមាំបន្ថែមទៀត ហើយអ្នកនាងកំពុងតែបោះទុនបន្ថែមទៀតដើម្បីពង្រីកមុខជំនួញ និងបើកសាខាថ្មីយីហោខ្ទះពុះដែលកំពុងទទួលបានការគាំទ្រខ្លាំង ។ ប៉ុន្តែនាង ក៏បានភ្ជាប់ពាក្យតាមប្រពៃណីជាមួយបុរសសង្ហារវ័យប្រហែល៣០ឆ្នាំម្នាក់ ឈ្មោះកាំង បុណ្ណា ហើយក៏ត្រៀមចូលរោងការផងដែរ ទើបអ្នកនាងមិនសូវមានពេលជាមួយសិល្បៈ ។

សូមបញ្ជាក់ថាតារាស្រីម៉ូដែល និងជាពិធីការិនីទូរទស្សន៍កញ្ញា សុផា លីនដា បានចាប់ដៃជាមួយសង្សារជាអាណិកជនខ្មែរ-អាមេរិក ក្រោយមកបានភ្ជាប់ពាក្យ ហើយបើកភោជនីយដ្ឋានឈ្មោះ “ខ្ទះ ពុះ” ដោយចំណាយទុនរួម គ្នារាប់ម៉ឺនដុល្លារ។

គូដណ្តឹងរបស់កញ្ញា សុផា លីនដា លោក កាន់ ប៊ុណ្ណា ត្រូវគេស្គាល់ថាជាអ្នកជំនួញ បានទៅរស់នៅ និងបន្តការសិក្សាឯរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិកតាំងពី កុមារភាពហើយលោកបានត្រឡប់មកដាក់ទុនរកស៊ីនៅទឹក ដីកំណើតកាលពីជាង២ឆ្នាំមុន និងមានបទពិសោធលើ អាជីវកម្មភោជនីយដ្ឋានក្នុងចំណោមមុខរបរជាច្រើនទៀត ផងដែរ ៕