ជាការពិតណាស់ ទោះបីជាបច្ចុប្បន្ននេះ តារាចម្រៀងប្រុសសំបូរប្រជាប្រិយភាពលោក ខេម មិនទាន់បង្ហាញមុខគូស្នេហ៍ជាសាធារណៈក៏ពិតមែន តែលោកក៏ធ្លាប់បានបង្ហើបប្រាប់ផងដែរថា លោកមានទំនាក់ទំនងស្នេហាជាមួយគ្នារយៈពេលជាង ៤ឆ្នាំមកហើយ។
យ៉ាងណាមិញបើយើងងាកទៅចាប់អារម្មណ៍ពីរូបសម្រស់គូស្នេហ៍តារាប្រុសរូបនេះវិញ ពិតជាស្រស់ស្អាតខ្លាំងណាស់ ទោះបីនាងមិនបានជាអ្នកសិល្បៈក៏ពិតមែន តែការតុបតែងខ្លួនរបស់នាងមើលទៅពិតជាសុីវិល័យមិនចាញ់ តារាៗនោះទេ។
មិនត្រឹមតែប៉ុនណោះ សព្វថ្ងៃនេះគូស្នេហ៍លោក ខេម ក៏កំពុងតែរស់នៅប្រទេសកម្ពុជាជាងមួយឆ្នាំហើយដែរ ថ្វីត្បិតតែលោក ខេម មិនដែលបង្ហាញមុខជាសាធារណៈក៏ពិតមែន តែគ្រប់គ្នាដឹងថាលោកកំពុងតែផ្អែមល្ហែមជាមួយគូស្នេហ៍ដែលជាអនិកជនរស់នៅប្រទេលបារាំងយ៉ាងខ្លាំងផងដែរ៕
សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី