ជឿថានៅក្នុងនាទីនេះមិនមានតារាស្រីម្នាក់ដែលមានបេះដូងពណ៌ផ្កាឈូកជាង Taew Natapohn ទៀតហើយ ចាប់តាំងតែពីមានហៃសូកំលោះប្រវិត្តរូបល្អ Pranai ចូលមកមើលថែបេះដូងជាផ្លូវការ រហូតធ្វើឲ្យអ្នកគ្រប់គ្នាទ្រាំមិនបានក្នុងការដាក់រហ័សនាមថាអ្នកអួតសង្សាប្រចាំឆ្នាំ

ជាក់ស្ដែងនៅក្នុងកម្មវិធី The Magical Lights 2021 ក៏មានឪកាសបានជួបសម្ភាសន៍ជាមួយកញ្ញា Taew ទាក់ទងនិងរឿងផ្សេងៗ
ស្នេហារបស់យើងពេលនេះយ៉ាងម៉េចដែរហើយ?
“Happy រីករាយចា រីករាយទាំងរឿងការងារទាំងរឿងជីវិត”
គ្រប់គ្នាបង្អាប់ថាយើងជាអ្នកពូកែអួតសង្សា?
“មែនឬ (សើច) ដូចមិនចឹងទេ ក៏…ក៏សប្បាយចិត្ត ទើបចែកភាពរីករាយដល់អ្នកគ្រប់គ្នា”
មានអ្នកបង្អាប់ច្រើនទេពេលផុសរូបគូ?
“មានខ្លះដែរ តែក៏មិនបានអួតអ្វី គ្រាន់តែយើងជាអ្នកចូលចិត្តចែករំលែងអ្វីផ្សេងៗនៅក្នុងជីវិតច្រើនស្រាប់ទៅហើយ”
ដោយមុននេះមានអ្នកចេញមកនិយាយរឿងទំនាក់ទំនងជាមួយនិងលោក Pranai យើងមានដឹងរឿងនេះដែរទេ?
“រឿងនេះខ្ញុំខ្លួនឯងក៏មិនច្បាស់ក្នុងចិត្តដែរ តែអាចជាមានអ្នកណាម្នាក់ដែលគាត់ចូលចិត្តធ្វើបែបនិងនេះខ្ញុំក៏មិនប្រាកដដូចគ្នា ត្រូវសួរ Pranai គឺខ្ញុំមិនសូវជាដឹងរឿងអ្វីនោះទេ”
យើងភ្ញាក់ផ្អើលដែលទេនៅសុខៗក៏មានរឿងបែបនេះកើតឡើង?
“មិនភ្ញាក់ផ្អើលទេព្រោះអី Pranai បាននិយាយរឿងខ្លះៗឲ្យស្ដាប់ហើយ ដឹងថានិងមានរឿងចឹងកើតឡើងមុននិងមួយរយៈដែរហើយ”

តែខាងហៃសូ Pranai មិនស្គាល់មនុស្សស្រីដែលចេញមកអះអាងមែនទេ?
“ប្រហែលជាចឹងទេដឹង (ញញឹម)”
ចឹងបានន័យថាស្រីម្នាក់និងបានចូលទៅ comment មុននិងរួចមកហើយ?
“មិនដឹងដូចគ្នា មិនច្បាស់ក្នុងចិត្តទេចា”
ខ្លួនយើងផ្ទាល់តើទៅឃើញ comment និងដោយរបៀបណា?
“ខ្ញុំជាមនុស្សចូលចិត្តចូលទៅមើលរឿង comment អីអស់នេះស្រាប់ហើយ តែរឿងនេះដូចខាង Pranai គាត់ផ្ញើរឲ្យមើលខ្លួនឯង”
សប្បាយចិត្តបានមែនទេថាស្រីម្នាក់និងមិនមានអ្វីពាក់ពទ្ធ័ជាមួយ Pranai ?
“គិតថាដូចជាមិនអ្វីទេចា បើសួរថាជាការរុករានដែនទីរបស់ខ្លួនដែរទេ អើ…ដូចជាមិនមែន តែប្រហែលជាគាត់មានចេតនាឬតម្រូវការអ្វីម៉្យាងរបស់គាត់ ដូច្នេះហើយគាត់មានសិទ្ធអាចសរសេរបាន សំខាន់ត្រឹមថាយើងមិនស្គាល់ថាគាត់ជានរណា”
អត្ថបទដោយ : នីត្តា










