អាយុចូលក្បាល 60 ហើយតែរឿងសម្រស់និងភាពស៊ិចស៊ីនៅមិនធម្មតាសម្រាប់អ្នកម៉ាក់ Tuk-Paton Nitipaisarnkul ត្រូវជាម៉ាក់របស់កំលោះៗរូបសង្ហាទាំងពីរ Golf-Mike ដោយថ្មីៗនេះទើបតែធ្វើពិធីជប់លៀងគម្រប់ខួប 60ឆ្នាំ ហើយនៅក្នុងកម្មវិធីនេះចង់ប្រាប់ថាមួយអស់ដៃមិនសំចៃទុកស្អែកឡើយ

ប្រហែលជាត្រូវគ្រងតំណែងជានារីស៊ិចស៊ីរហូតហើយមើលទៅសម្រាប់អ្នកម៉ាក់ Tuk អ្នកម៉ាក់ជាទីស្រលាញ់របស់ Golf ទោះជាធ្វើអ្វីក៏នៅតែ hot ទាំងអស់ ដូចនៅក្នុងថ្ងៃកំណើតជាក់ស្ដែងចឹង សាម៉ីខ្លួនក៏រៀបចំមួយអស់ដៃគ្មានចន្លោះកន្លែងសោះទាំងមុខមាត់ទាំងសក់ទាំងឈុត អូយស្អាតទាន់សម័យក្រមុំល្មមៗប្រៀបផ្ទឹមមិនបានទេ
ហើយអ្នកម៉ាក់ក៏បានបើកចិត្តក្នុងឪកាសពិសេសនេះដែរថា “ញញឹមសើចសប្បាយចូលវ័យ 60 សូមកុំឈប់ស្អាត ហើយយល់ពីជីវិតខ្លាំងឡើងដើម្បីធ្វើដំណើរទៅកាន់លេខ 7ដោយរឹងមុំាហើយរឹងមុំាទាំងកាយនិងចិត្តជូនពរខ្លួនឯង”
ព្រមទាំងមាននិយាយដល់កូនប្រុសជាទីស្រលាញ់ទាំងពីរផងដែរថា “អគុណកូនកត្តញ្ញូដែលបានធ្វើខួបកំណើតឲ្យម៉ាក់គ្រប់អាយុ 60ឆ្នាំ មានក្ដីសុខក្នុងវ័យការងារណាស់ ក្ដីសុខបំផុតនៅក្នុងជីវិតដែលម្ដាយម្នាក់នេះគួតែទទួលបាន ពីការចិញ្ចឹមមើលថែកូនហើយលះបង់គ្រប់យ៉ាងទាំងកំលាំងកាយចិត្តគ្រប់ដំណក់ញើសឈាមដែលម៉ាក់ខំមើលថែកូនមកដោយក្ដីស្រលាញ់ហើយនិងការអត់ធ្មត់គ្រប់យ៉ាងដើម្បីកូនដែលមកពីចិត្តពិតប្រាកដដោយមិនមានរំពឹងការតបស្នងអ្វីទាំងអស់ តែមកដល់ថ្ងៃនេះម៉ាក់ជ្រួលជ្រាបខ្លាំងណាស់ ចំពោះអ្វីៗដែលកូនប្រគល់ជូននៅថ្ងៃកំណើត60នេះ
ម៉ាក់និងចងចាំរឿងល្អៗ ហើយនិងជ្រួតជ្រាបអ្វីៗទាំងអស់ដែលកូនបានធ្វើអស់មួយជីវិតរបស់ម៉ាក់ ហើយម៉ាក់សង្ឃឹមថាផលបុណ្យដែលកូនៗបានធ្វើឲ្យម៉ាក់នៅថ្ងៃកំំណើតនេះនិងតបសងដល់កូននៅថ្ងៃអនាគតយ៉ាងល្អបំផុត អគុណចេញពីចិត្តពីម្ដាយម្នាក់នេះ”
អត្ថបទដោយ : នីត្តា










