ពិតជាមិនធ្វើឲ្យខូចឈ្មោះជាអតិតតារាបង្ហាញម៉ូតមែនសម្រាប់ Sarah អ្នកម៉ាក់កូនពីរដោយជាក់ស្ដែងនៅក្នុង Instagram story ឈ្មោះ @sarahcasinghini មានការផុសវីឌីអូខ្លីៗតែមិនធម្មតា

នៅក្នុងវីឌីអូបានបង្ហាញពីសកម្មភាពបង្អួតរូបរាងស៊ិចស៊ីរបស់អ្នកនាង Sarah ខណៈពេលកំពុងតែឈរនៅមុខកញ្ចក់ឲ្យហ្វេនៗបានឃើញថ្វីត្បិតតែនាងមានកូនដល់ទៅពីរហើយតែក្បាលពោះរាងរបស់នាងស្ទើរតែមិនគួឲ្យជឿថាធ្លាប់មានកូននោះទេ នេះអាចនិយាយបានថាស្អាតទោះជាធ្វើបែបណាក៏នៅតែស្អាត ក្រមុំមិនអាចដូរបានទេ
ហើយសាម៉ីខ្លួននៅមាននិយាយ review ក្នុងវីឌីអូឲ្យយើងបានស្ដាប់ទៀតថា “សម្រាលកូនបាន 2ខែ រូបរាងក៏ប្រមាណនេះឯងចា”
នេះគ្រាន់តែ 2ខែ Sarah នៅអាចទាញរូបរាងត្រលប់មកស៊ិចស៊ីដល់ថ្នាក់នេះ ជឿថាទុកពេលតែបន្ទិចទៀត យើងនិងបានឃើញរូបរាងស្អាតៗលើសនេះជាមិនខានទេ
អត្ថបទដោយ : នីត្តា





