ដម្លឹងផង! ក្រោយ Mark Prin ទិញចិញ្ចៀនជូន Kimberley ហើយក៏ពោលពាក្យបែបនេះ!

ជាការពិតណាស់ ហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល និងរំភើបយ៉ាងខ្លាំង នៅពេលទទួលបានព័ត៌មានថា តួឯកប្រុសរូបសង្ហា Mark Prin បានទិញចិញ្ចៀនមួយវង់ជូនសង្សារ ដើម្បីជាកាដូពិសេស ក្នុងឱកាសគម្រប់ខួបស្រលាញ់គ្នារយៈពេល ៧ឆ្នាំផងដែរ។

ក្នុងនោះផងដែរ ក្រោយពេលជូនចិញ្ចៀននេះទៅឲ្យ​ Kimberley ដែលជាគូស្នេហ៍ លោក Mark Prin បានពោលពាក្យថា លោកមានអារម្មណ៍អៀន និងរំភើបជាង Kimberley ទៅទៀត ហើយក្នុងនោះលោកក៏ពោលពាក្យអបអរទៅកាន់គូស្នេហ៍ក្នុងថ្ងៃខួបនេះផងដែរថា «រីករាយថ្ងៃគម្រប់ខួបនៃក្ដីស្រលាញ់»។

After Footer (Active) - damrei Mr1 Zone2

យ៉ាងណាមិញ ក្រោយពេលឃើញ Mark Prin ជូនចិញ្ចៀនទៅ Kimberley បែបនេះ ហ្វេនៗជាច្រើនពិតជារំភើប និងចង់ដឹងថា ទៅចិញ្ចៀនមួយនោះ ដំណាងឲ្យការសុំរៀបការ ឬក៏គ្រាន់តែជាចិញ្ចៀនអនុស្សាវរីយ៍ធម្មតា៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី