ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយតារាស្រីជើងចាស់ អ្នកនាង ស៊ឹម សូលីកា ដែលបច្ចុប្បន្ននេះ មហាជនជាច្រើនកំពុងតែច្រណែនអ្នកនាង ដែលមានកូនស្រីដ៏ស្រស់ស្អាត និងស្វាមីដែលចេះយល់ចិត្ត ហើយថែមទាំងស្ងប់ស្ញែងនិងជីវិតរស់នៅដ៏សុីវិល័យរបស់អ្នកនាងទៀតផង។
ជាក់ស្ដែងដូចជាថ្មីៗនេះ ហ្វេនៗជាច្រើននាំគ្នាសរសើរនៅពេលឃើញអ្នកនាង បង្ហាញខ្លួនក្នុងឈុតរ៉ូបដ៏ស្រស់ស្អាតមួយ ចូលរួមកម្មវិធីទូរទស្សន៍យប់មិញនេះ ហើយអ្វីដែលគ្រប់គ្នាភ្ញាក់ផ្អើល គឺរ៉ូបមួយឈុតនេះមានតម្លៃរហូតដល់ ១,៥១៥ដុល្លារឯណោះ។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជាភ្ញាក់ផ្អើល ព្រោះមិននឹកស្មានថារ៉ូបដែលអ្នកនាង សឹុម សូលីកា ស្លៀកចូលរួមកម្មវិធីនោះមានតម្លៃថ្លៃបែបនេះនោះទេ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី