អីយ៉ា! ក្រោយទាក់ទងគ្នាមួយរយៈ Taew បញ្ចេញអារម្មណ៍ពិតទៅកាន់គូស្នេហ៍យ៉ាងផ្អែមល្ហែមថា….

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយបើកបង្ហាញទំនាក់ទំនងស្នេហាជាសាធារណៈមក តារាសម្ដែងថៃស្រីល្បីឈ្មោះ Taew Natapohn និងគូស្នេហ៍លោក Pranai តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាក្នុងបណ្ដាញសង្គម ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយច្រណែនយ៉ាងខ្លាំងទៀតផង។

យ៉ាងណាមិញថ្មីៗនេះ Taew បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងថែមទៀត នៅពេលនាងបានផ្ដល់បទសម្ភាសន៍ ជាមួយបច្ចុប្បន្នភាពនៃស្នេហារបស់នាងពេលនេះ ក្នុងនោះនាងបានរៀបរាប់ថា៖

After Footer (Active) - damrei Mr1 Zone2

«ឥលូវនេះ នាងពិតជាសប្បាយចិត្ត ទាំងការងារនិងជីវិត ហើយនាងមិនបានបង្ហាញអួតអ្វីទាំងអស់ តែដោយសារតែភាពសប្បាយចិត្ត ដូច្នេះ នាងចង់ផ្តល់សុភមង្គលដល់មនុស្សគ្រប់គ្នាបានមើល ក្នុង Instagram ដែលជាកំណត់ហេតុប្រចាំថ្ងៃ ដើម្បីរក្សារូបភាព មិនថាមានបញ្ហាអ្វីក៏ដោយ ហើយនាងបានបញ្ជាក់ទៀតថា ពេលនេះ​ គូស្នេហ៍របស់នាង គឺជាមនុស្សម្នាក់ ដែលនាងចង់ដឹងចង់ស្គាល់ឲ្យកាន់តែច្រើន ផងដែរ»។

ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនពិតជារំភើប និងអាចបញ្ជាក់ថាស្នេហារវាងតារាស្រីរូបនេះ និងគូស្នេហ៍កំពុងតែមានក្ដីសុខខ្លាំងណាស់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី