Nadech ធ្វើឲ្យអូន Yaya ញញឹមបិតមាត់មិនជិតដូចគេចាប់ហែកមាត់ចឹងរបស់មិនសូវជាសំខាន់ប៉ុន្មានទេតែអ្វីដែលសំខាន់គឺ….! មានរូបភាព
មានសកម្មភាពផ្អែមល្ហែមចេញមកធ្វើឲ្យហ្វេនៗអ្នកគាំទ្របានមុខក្រហមជាមួយរហូតសម្រាប់គូស្នេហ៍របស់ Nadech-Yaya ដូចជាក់ស្ដែងកញ្ញា Yaya បានទៅធ្វើជាភ្ញៀវអញ្ជើញបង្ហាញក្បាច់រាំយ៉ាងពិសេសនៅក្នុងកម្មវិធីប្រគុំតន្ដ្រីរបស់តារាសម្ដែងល្បីឈ្មោះបោះសម្ដេងលោក Peck Palitchoke ហើយក៏មាន Nadech ទៅចូលរួមផ្ដល់កំលាំងចិត្តបែបនៅជិតនិងឆាក

ប៉ុណ្ណឹងនៅមិនទាន់គ្រប់គ្រាន់ទេ ព្រោះភាពពិតជាក់ស្ដែង (10 វិច្ឆិកា 2020) កញ្ញា Yaya បានចេញមកបង្ហាញរូបក្នុងសកម្មភាពមួយដែលអ្នករាល់ទន្ទឹងរងចាំជាមួយនិងភាពផ្អែមល្ហែម ដោយខាង Nadech អោបបាច់ផ្កាកុលាបយ៉ាងធំនិងស្រស់ស្អាតទៅផ្ដល់កំលាំងចិត្តដល់បន្ទប់តែងខ្លួនខាងក្រោយវេទិកា ហើយក៏មិនមែនជាការប្រគល់បាច់ផ្កាបែបធម្មតានោះទេ ព្រោះនៅមានឲ្យខ្សែភ្នែកគ្នាយ៉ាងរ៉ូមែនទិច ព្រមជាមួយនិងស្នាមញញឹមទៅវិញទៅមកទៀតផង
បន្ថែមកំលាំងចិត្តឲ្យគ្នាដូចជាក្នុងលោកនេះពោរពេញទៅដោយពណ៌ផ្កាឈូកហើយក៏ដូចមានតែយើងពីរនាក់ដែរ ហើយខាង Yaya នៅមានសរសេរឃ្លាផងដែរថា “A lil late upload but អគណខ្លាំងណាស់ចា My super កំលាំងចិត្ត” ជួបគ្នាបែបនេះបើមិនឲ្យបង្អាប់ក៏វាមិនសូវជាល្អដែរហ្ន សូម្បីតែអ្នកម៉ាក់ Keo របស់ Nadech ដែលបាននាំរូបភាពខាងលើទៅផុស ថែមទាំងនៅចូលមកឌឺដងបែបផ្អែមៗឲ្យកូនប្រុសទៀតផង
អត្ថបទដោយ : នីត្តា










