Weir Sukollawat ចេញមុខមកនិយាយពីអារម្មណ៍ពិតពេល Bella Ranee មកថើបផ្អែមល្ហែមជាមួយនិងអ្នកផ្សេងថា……! មានរូបភាព

បង្កើតសម្លេងហូរឡើងព្រោះតែការសម្ដែងដ៏អស្ចារ្យក្នុងរឿង រយល្បិចរយមាយា រហូតដល់កំចាត់ដង្កូវក្នុងសាច់បែកខ្ចាត់ខ្ចាយ ក្រោយពីបានឃើញឈុតឆាកស្នេហារបស់តួឯកប្រុស Ramin (Pope Thanawat) ជាមួយនិងតួឯកស្រី Aim (Bella Ranee) ដោយមានការឆ្លងកាត់នូវរឿងដ្រាម៉ាស្ទើរតែពេញមួយរឿង ទំរាំតែមានឈុតឆាកផ្អែមល្ហែមបែបនេះខ្លះ ទើបធ្វើឲ្យគ្រប់គ្នាមិនអាចមិនគិតបានថាតួឯកប្រុសតួឯកស្រីផ្អែមដាក់គ្នាយ៉ាងនេះ ចុះតួឯកប្រុសក្នុងជីវិតពិតរបស់កញ្ា Bella Ranee និងមានអារម្មណ៍បែបណាវិញ

 

ក្នុងពេលថ្មីៗនេះ (11 វិច្ឆិកា 2020) Nine Entertainment បានបង្ហាញពីបទសម្ភាសន៍របស់ Weir Sukollawat ទាក់ទងនិងរឿងខាងលើថា តាមពិតទៅខ្លួនមិនបានមើលនោះទេ ហើយក៏មិនដែរមានបញ្ហាអ្វីដែរ វាជារឿងធម្មតាស្រាប់ទៅហើយ ព្រោះវាជាការងារ ដូច្នេះខ្លួនយល់និងដឹងច្បាស់ ព្រោះខ្លួនឯងក៏ជាតារាសម្ដែងម្នាក់ដែរឆ្លងកាត់ឈុតឆាកស្នេហាមកក៏ច្រើនដែរ ទើបធ្វើឲ្យមានអារម្មណ៍ធម្មតាៗ Bella ក៏មិនចាំបាច់មកសុំមុខនោះដែរ ព្រោះធំៗអស់ហើយ រឿងការងារត្រូវតែប្រលែងដើម្បីធ្វើឲ្យអស់ពីសមត្ថភាព មិនចង់មានអ្វីធ្វើឲ្យរាំងស្ទះ ព្រោះវាត្រូវការប្រើសិល្បៈនៃការធ្វើការ ហើយខ្លួនក៏មិនដែរសុំច្បាប់រឿងចឹងដូចគ្នា

After Footer (Active) - damrei Mr1 Zone2

នៅពេលដែរសួរថាមានបង្អាប់ខាងស្រីខ្លះដែរទេ Weir ឆ្លើយថាមិនធ្លាប់ទេ ការពារដល់វេនខ្លួនឯងវិញនិងមិនត្រូវគាត់សួរ ព្រោះការពិតទៅវាច្បាស់ជាមានហើយ ហើយក៏មិនមែនជារឿងធ្ងន់ធ្ងរអ្វីដែរ រឿងជីវិតនិងការងារត្រូវតែបែងចែកឲ្យដាច់ មិនចង់ឲ្យមានចិត្តចង្អៀតពេកទេ ការធ្វើការត្រូវមានចិត្តឲ្យទូលាយ ដោយខាង Bella ក៏បបួលមើល គាំទ្រការងាររបស់គាត់ស្រាប់ទៅហើយ

អត្ថបទដោយ : នីត្តា