ល្បីឡើងដូចផ្ទុះគ្រាប់បែក! Teaw-Matt អាចនិងមានដំំណឹងល្អឆាប់នេះបន្ទាប់ពីមានផេកល្បីឈ្មោះមួយចេញមកសរសេរថា…! មានរូបភាព
មានរឿងមកឲ្យប្រើខួរក្បាលទៀតហើយសម្រាប់គេហទំព័ររបស់ Jemoy 108 ដែលក្នុងពេលថ្មីៗនេះ (11 វិច្ឆិកា 2020) បានចេញមកផុសសារខ្លីៗនៅក្នុងផេកថា “មិនប៉ុន្មានថ្ងៃទៀតអាចនិងមានពត៌មានធំមួយទៀត” ធ្វើឲ្យគ្រប់គ្នាចាប់ផ្ដើមទស្សទាយរឿងផ្សេងៗថានិងមានអ្វីកើតឡើង

ហើយអ្វីដែរមនុស្សម្នានិយាយដល់ខ្លាំងបំផុតក៏គឺដំណឹងល្អរឿងមង្គលការ ដោយអ្នកបណ្ដាញសង្គមជាច្រើននាំគ្នាទាយថាអាចនិងមានតារាណាម្នាក់រៀបការ ហើយគូតារាដែលនិយាយដល់ច្រើនបំផុតមាន 2គូ តារាសម្ដែងស្រីពីរនាក់មិត្តភ័ក្ដស្និតស្នាលយ៉ាង Matt Peranee និងគូ Taew Natapohn
តែភាកច្រើនការគិតបានលំអៀងទៅខាងកញ្ញា Taew ព្រោះតែផ្អែលលើរូបភាពរបស់ទាំងគូបានទៅជួបចាស់ទាំងសងខាង ហើយមួយរយៈនេះក៏មានរូបភាពផ្អែមល្ហែមផុសចេញមករហូត ជាពិសេសមុននេះមិនប៉ុន្មានថ្ងៃកញ្ញា Taew បានថតម៉ូតឈុតរៀបការទៀតផង វាដូចជាការផ្ដល់ជាសញ្ញា ទើបគ្រប់គ្នាទាយដោយងាយអាចកើតឡើងបាន

តែទាំងអស់នេះនៅថ្ងៃទី 10 វិច្ឆិកា កន្លងមកខាងកញ្ញា Taew ក៏ទើបតែផ្ដល់បទសម្ភាសន៍នៅក្នុងកម្មវិធីរឿងការដែលទៅជួបជាមួយគ្រួសារមែនពិតតែមិនទាន់ជាបាននិយាយរឿងដំណឹងល្អអ្វីនោះទេ រឿងនេះមានតែចាំមើលទាំងអស់គ្នា ថាពត៌មានធំគឺរឿងអ្វីតើវាត្រូវនិងការទាយខាងដែរឬទេ
អត្ថបទដោយ : នីត្តា










