ហ្វេនៗកំពុងតែមានការព្រួយបារម្ភនៅពេលឃើញ Ice Preechaya កំពុងសម្រាកនៅមន្ទីរពេទ្យ!(មានរូបភាព)

ជាការពិតណាស់កាលពីពេលថ្មីៗនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Ice Preechaya បានធ្វើឲ្យហ្វេនៗជាច្រើនសម្ដែងការព្រួយបារម្ភ ខណៈទទួលដំណឹងថានាងកំពុងតែសម្រាកនៅឯមន្ទីរពេទ្យភ្លាម ហើយគ្រប់គ្នាក៏មិនទាន់ដឹងថាមូលហេតុអ្វីផងដែរ។

ក្នុងនោះផងដែរ Ice ក៏បានបង្ហោះរូបភាពមួយសន្លឹង បង្ហាញពីសកម្មភាពនាងកំពុងតែសម្រាកនៅមន្ទីរពេទ្យ ហើយថែមទាំងមាន តភ្ជាប់ខ្សែដើម្បីផ្តល់អុកស៊ីសែនទៅកាន់នាងទៀតផង ក្នុងនោះនាងក៏បានសរសេរសារដែលមាន័យយ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«តស៊ូឡើង មនុស្សពូកែត្រូវតែអត់ធ្មត់»

ក្រោយពេលឃើញបែបនេះ មិត្តភក្ដិ និងហ្វេនៗនាងជាច្រើនបាននាំគ្នាចូលទៅបញ្ចេញមតិផ្ដល់កម្លាំងចិត្ត និងជូនពរឲ្យនាងឆាប់ជាសះស្បើយគ្រប់ៗគ្នាផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី