ជាការពិតណាស់ ក្រោយពេលដែលតារាសម្ដែងថៃស្រីល្បីឈ្មោះ Namfon Patcharin រៀបការកសាងគ្រួសារមក គ្រប់គ្នាតែងតែឃើញតារាស្រីរូបនេះ និងស្វាមីបង្ហាញសកម្មភាពផ្អែមល្ហែមជាមួយនិងគ្នាក្នុងបណ្ដាញសង្គមជាញឹកញាប់ផងដែរ។
ជាក់ស្ដែងដូចជាថ្មីៗនេះ អ្នកនាងមិនត្រឹមតែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍នោះទេ លើកនេះសឹងតែធ្វើឲ្យគ្រប់គ្នាលើសជាស្ករ ព្រោះតែឃើញរូបភាពស្វាមីនាង បីនាងយ៉ាងស្និតស្នាល នៅក្នុងអាងហែលទឹក ជាមួយនិងការបញ្ចេញសម្រស់ដ៏ស្រស់ស្អាត សុិចសុី មើលពិតជាទាក់ទាញខ្លាំងណាស់។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនេះ ក៏កាន់តែធ្វើឲ្យហ្វេនៗជាច្រើនកាន់តែសរសើរ តារាស្រីរូបនេះនិងស្វាមីក្រោយពេលរៀបការហើយ ជីវិតកាន់តែមានសុភមង្គលខ្លាំងឡើងៗ ធ្វើឲ្យគ្រប់គ្នាច្រណែនខ្លាំងណាស់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី