Kimberley អៀនឡើងក្រហមមុខទប់អារម្មណ៍លែងជាប់ក្រោយពេលសួររឿងចិញ្ចៀនពាក់ដៃរៀបការដែល Mark Prin ឲ្យ!! មានរូបភាព

យកចិញ្ចៀនទៅដូររួចរាល់ជាការស្រេចសម្រាប់តារាសម្ដែងស្រី Kimberley ក្រោយពីសង្សាកំលោះរូបសង្ហាយ៉ាង Mark Prin បានប្រគល់ជូន ថែមទាំងជាការចង់ដឹងពីទំហំដៃទុកជាមុនផងដែរ

 

ជាក់ស្ដែងនៅក្នុងកម្មវិធី  “Cartier Into the Wild”  Kimberley បានមកជួបអ្នកយកពត៌មានម្ដងទៀត ហើយក៏សង្កេតឃើញចិញ្ចៀននៅដៃនាងមែន ដូច្នេះមិនត្រូវភ្លាត់ឪកាសដើម្បីសាកសួរថាមួយវង់នៅពាក់ជាប់និងជារបស់ Mark ឲ្យមែនឬយ៉ាងណា

After Footer (Active) - damrei Mr1 Zone2

ឃើញថាឥលូវនេះទៅរៀនធ្វើនំ ហើយដល់ណាហើយ?

“(សើច) ចា ក៏រឿងធ្វើនំ ទើបតែចាប់ផ្ដើម”

មុននេះដូចជាធ្លាប់រៀនហើយមែនទេ?

“ខ្ញុំមិនបានរៀនទេ អានិងមើលនៅក្នុង YouTube ខ្លួនឯង តែលើកនេះទៅរៀនធ្វើមែនទែនហើយ”

ត្រៀមខ្លួនជាស្រ្ដីមេផ្ទះ?

“(សើច) មិនមែនទេ ខ្លូនខ្ញុំផ្ទាល់ចូលចិត្តញុំានំស្រាប់ ហើយក៏ចូលចិត្តធ្វើដែរ តែពេលខ្លះយើងមិនដឹងថាហេតុអ្វីធ្វើលើកនេះចេញមកបានល្អ ហើយធ្វើម្ដងទៀតបែរជាមិនល្អ តើកើតចេញពីអ្វី ទើបសម្រេចចិត្តទៅឈ្វេងយល់រូបមន្ដ ទៅរៀនពីអាថ៌កំបាំង”

ជំនាញរបស់យើងតើអាចប្រើការបានឬនៅសម្រាប់ការធ្វើម្ហូបអាហារ?

“ក៏អាចប្រើបាន ព្រោះថាមានគ្រូចាំប្រាប់ គ្រប់ពេលវេលា (សើច) គឺឆ្ងាញ់”

បង Mark បានភ្លក់ឬនៅ?

“ភ្លក់រួចហើយចា”

គាត់ថាយ៉ាងម៉េចខ្លះ?

“ឆ្ងាញ់ (ញញឹមអៀនៗ) គាត់ហ៊ាននិយាយអ្វីផ្សេងបានទៀតនោះ”

 

គ្មានទាស់សោះតើមែនទេ?

“មិនមានទេ”

មែនឬ?

“មិនមានទាស់ទេ គាត់ប្រាប់ថាឆ្ងាញ់ពិតមែន”

គាត់ញុំាអស់តែម្ដងឬ?

“អត់ទេ ក៏ចែកគ្នាញុំាខ្លះទៅ”

គ្រប់គ្នាបង្អាប់ថាជិតក្លាយខ្លួនជាស្ដ្រីមេផ្ទះហើយ ទើបយើងរៀនធ្វើនំ រៀនធ្វើម្ហូប រៀបផ្កា?

“អូ!! បែបនិងផងឬ”

ជាស្ដ្រីមេផ្ទះនោះអីត្រូវរៀបចំខ្លូន?

“វាអាស្រ័យទៅលើញ្ញាណពិសេស (សើច)”

តែដល់ពេលនិងអាចធ្វើបានហ្ន?

“ខ្ញុំជឿថាមនុស្សគ្រប់គឺសុទ្ធតែអាចធ្វើបានចា”

ហើយចុះយើងធ្វើបានទេ?

“ប្រហែលជាបាន”

ត្រៀមខ្លួនការហើយ?

“អូយ នៅទេ ក៏នៅធ្វើការសិន”

Mark ត្រលប់មកពីផ្ទះឡាំបាងដូចជាទៅមើលថ្ងៃល្អសម្រាប់រៀបការ?

“555 ដូចជាមិនពិតទេ”

មាននិយាយគ្នាខ្លះទេចំពោះរឿងដេញវេលាសម្រាប់ថ្ងៃល្អ?

“វាក៏មានខ្លះដែរតែតិចតួច ថាពេលណាល្អយ៉ាងម៉េចល្អអីបែបនេះ តែគ្រប់យ៉ាងត្រូវរងចាំសង្វាក់ល្អសិន ព្រោះថាម្នាក់ៗក៏នៅជាប់ការងាររៀងៗខ្លួន”

ចឹងមិនមែន 1-2ឆ្នាំខាងមុខនេះទេឬ?

“មិនមែនទេ”

ហើយចំពោះចិញ្ចៀនដែលពាក់នៅដៃនាងនិង ជារបស់ដែល Mark ថ្ងៃគម្រប់ខួបតើមែនទេ?

“វង់នេះមែនហើយ (សើច)”

បញ្ចាក់ថាបានដូររួចរាល់ហើយ?

“ដូរទំហំមករួចហើយចា”

យ៉ាងម៉េចដែរពាក់ហើយពេញចិត្តដែរទេ?

“ក៏ជា Cartier ពិត គាត់ដឹងស្រាប់ហើយថាយើងចូលចិត្តបែបនេះខ្លាំងណាស់ មួយវិញទៀតប្រហែលជាគាត់ដឹងថាយើងចង់បាន ទើបទៅទិញឲ្យ”

ពាក់ជាប់ខ្លួនរហូតតើមែនទេ?

“ពាក់ជាប់រហូតចា”

ហេតុអ្វីត្រូវពាក់ជាប់ខ្លួនរហូត?

“ស្រលាញ់ខ្លាំងណាស់ចា (សើច)”

អត្ថបទដោយ : នីត្តា