ច្បាស់ជាផ្ទុះដូចគ្រាប់បែកទៀតហើយ! BamBam GOT7 និងច្រៀងចំរៀងប្រកបរឿងឲ្យ Nadech- Baifern នៅក្នុង….! មានរូបភាព
ជាខ្សែភាពយន្ដថៃដែលជាទីចាប់អារម្មណ៍បំផុតនៅពេលនេះ សម្រាប់ Ai Man seduces រឿងថ្មីរបស់ GDH ដែលមានតួឯកប្រុសល្បីយ៉ាង Nadech មកប្រកបគូជាតួឯកស្រីស្អាតយ៉ាងកញ្ញា Baifern ដែលទើបតែបញ្ចេញរូបភាពខ្លះៗឲ្យឃើញនៅក្នុងថ្ងៃទី 12 វិច្ឆិកា 2020 នេះ

ដោយក្រៅពីរឿងរ៉ាវរបស់រឿង Ai Man seduces និងទេពកោសល្យរបស់តួឯកប្រុសស្រីនៅក្នុងសាច់រឿងហើយ នៅមានរឿងដែរគួឲ្យរំភើបបំផុតរបស់ហ្វេនៗ គឺសម្លេងអ្នកចម្រៀងដែលច្រៀងប្រកបជាមួយនិងសាច់រឿង ដោយបានការចូលរួមពី Idol តារាកូរ៉េជនជាតិថៃមហាសង្ហា BamBam GOT7 មករៀងចម្រៀងប្រកបរឿងជាលើកដំបូង
រឿងនេះបានធ្វើឲ្យហ្វេនៗស្រែកហូរបែកខ្ចាយ និយាយដល់លទ្ធិផលការងារជាក់ស្ដែងរបស់អ្នកកំលោះ BamBam នៅក្នុងថេក #BamBam_1stOst រហូតដល់ជាប់ថេក Twitter លំដាប់ទីមួយក្នុងប្រទេសថៃ នៅក្នុងរយៈពេលយ៉ាងឆាប់រហ័ស ចង់ប្រាប់ថាចង់ស្ដាប់បទចម្រៀងពេញៗហើយ
អត្ថបទដោយ : នីត្តា













