អាយុគ្រាន់តួលេខតើ! Aff-Tor ឆ្លើយតបរឿងហ្វេនៗចាប់គូផ្គូផ្គងក្រោយពីសម្ដែងរឿងភាគ….! មានវីឌីអូ

អាចនិយាយបានថាជាការចាប់ផ្ដើមសារថ្មីនៃរឿងដំបូងសម្រាប់ Aff Taksaorn ដែលសាច់រឿងពោរពេញទៅដោយសោកសៅនិងទឹកភ្នែក សម្រាប់រឿង សូមកើតជាថ្មីដើម្បីក្បែរអូន ជាពិសេសតួឯកប្រុសស្រីខុសជំនាន់ Aff-Tor ហើយក៏មានការផ្គូផ្គងសំណូមពរចង់ឲ្យពីរនាក់នេះបានរួមការងារជាមួយគ្នាពេលក្រោយៗទៀត

 

ដោយពេលថ្មីៗនេះ (12 វិច្ឆកា 2020) Entertainment day ក៏មិនចាំយូរ បានបង្ហាញពីបទសម្ភាសន៍របស់ Aff Taksaorn ថាការរួមការងារជាមួយនិង Tor Thanapob អាចមាននៅវគ្គក្រោយទៀតដែរឬទេ ហើយសាម៉ីខ្លួនក៏បានឆ្លើយតបថា “តឬមិនត ទាល់តែសួរ Tor ហើយចា”

After Footer (Active) - damrei Mr1 Zone2

ខាងកម្មវិធីក៏បានទៅសួរ Tor ជាបន្ទាន់ ហើយខាងប្រុសក៏តបថា…

“ខ្ញុំជឿថាភាពជាបងប្អូននិងវាកាត់មិនដាច់នោះទេ ព្រោះថាថ្ងៃនេះបើខ្ញុំទុកគាត់ដូចជាបងស្រីហើយ ខ្ញុំមិនធ្លាប់គិតថាថ្ងៃណាមួយខ្ញុំនិងឈប់គោរពគាត់នោះទេ ខ្ញុំក៏នៅតែបន្ដការគោរពចំពោះគាត់រហូតទៅ យើងពីរនាក់បងប្អូនធ្លាប់និយាយគ្នាហើយ ហើយយើងក៏បាននិយាយច្បាស់លាស់និងគ្នាទៀតថានិងត្រលប់មករួមការងារជាមួយគ្នា គាត់គឺជាដៃគូដ៏ល្អខ្លាំងណាស់ លំដាប់សម្រាប់ខ្ញុំតែម្ដង តែក្រោយពីនេះទៅនិងមានអ្វីកើតឡើង ប្រសិនបើគ្រប់គ្នាស្រលាញ់មែន នោះជាយើងទាំងពីរនាក់ត្រូវបែកគ្នា យើងក៏នៅតែចង់ឲ្យគ្រប់គ្នាស្រលាញ់និងគាំទ្រដដែល”

អត្ថបទដោយ : នីត្តា