Nadech-Yaya មានរឿងធ្វើឲ្យអ្នកគាំទ្របង្អាប់រហូតគ្រាន់តែញុំាបាយសោះក៏ខ្លាច…..! មានរូបភាព

ពីមួយថ្ងៃមួយថ្ងៃជះភាពផ្អែមល្ហែមរំលងក្បាលអ្នកគាំទ្ររហូតសម្រាប់គូរបស់ Nadech-Yaya ថែមទាំងក្នុងពេលថ្មីៗនេះខាងប្រុសទើបតែអោបបាច់ផ្កាទៅផ្ដល់កំលាំងចិត្តបែបលាក់ៗដល់កន្លែងប្រគុំតន្ដ្រី 15th Anniversary The Final Odyssey Concert របស់តារាសម្រៀងល្បីឈ្មោះ Peak តែមានអ្នកគាំទ្រភ្នែកល្អបានឃើញ ទើបរូបភាពនិយាយខាងលើត្រូវបានលេចចេញលើបណ្ដាញសង្គម បន្ទាប់ពីនិងមកខាង Yaya ក៏បានផុសរូបគូជាមួយបាច់ផ្កាធំ

 

តែអ្វីដែរធ្វើឲ្យគ្រប់គ្នាត្រូវបើកភ្នែកធំ និងត្រូវត្រលប់មកមើលម្ដងទៀត ជាមួយនិងរូបដែលខាងស្រីទៅញុំាអាហារនៅហាងមួយកន្លែង សាកមើលលេងៗដូចជាគ្មានអ្វីទេ តែមកកើតការចាប់អារម្មណ៍នៅត្រង់ comment របស់បុរសសំខាន់បង Barry Nadech ដែលបានចូលទៅសួរថា “អ្នកណាប៉ាវណាលើកនេះ” ព្រមទាំងរូប Emoji ឆ្អែត

After Footer (Active) - damrei Mr1 Zone2

រឿងនេះប្រហែលជាហ្វេនៗមិនចាំបាច់ស៊ើបការនាំឲ្យខាតពេល ចំណែកឯងខាងស្រីស្អាតក៏ឆ្លើយតបវិញថា​ “បង Barry ចា”  អាចនិយាយបានថារឿងនេះមិនបាច់សង្ស័យនោះទេអាហារនៅលើតុអស់គ្មានសល់ព្រោះមានអ្នកពិសេសមកញុំាជាមួយនិងឯង ទើបមួយពេលនេះឆ្ងាញ់ជាពិសេសថែមទាំងមានរូបគួឲ្យស្រលាញ់របស់អូន Yaya សង្ស័យតែជាស្នាដៃអ្នកមកញុំាដែរហើយមើលទៅ

អត្ថបទដោយ : នីត្តា